ព័ត៌មានជាតិ
តម្លៃដំឡូងមីកំពុងធ្លាក់ថ្លៃពេលកសិករប្រមូលផល
តម្លៃដំឡូងមីស្រស់នៅខេត្តឧត្តរមានជ័យកំពុងធ្លាក់ចុះពេលកសិករប្រមូលផល។ ក្រុមជួយកសិករដាំដំឡូងមីនៅខេត្តឧត្តរមានជ័យ លោក អិល ឈិញ បានប្របា់ថា តម្លៃដំឡូងមីស្រស់នៅខែតុលា ឆ្នាំ ២០២២នេះ មានការធ្លាក់ចុះបន្តិច បើប្រៀបធៀបនឹងឆ្នាំមុន។
ចំពោះមូលហេតុនៃការធ្លាក់ចុះត្រូវបាន លោក អិល ឈិញប្រាប់ថា ដោយសារបរិមាណទឹកភ្លៀងច្រើនធ្វើឲ្យខូចគុណភាពដំឡូង ហើយទិន្នផលក៏ចុះដូចគ្នាដែរ។

បើតាមលោក អិល ឈិញតម្លៃនៅខែតុលានេះ បានធ្លាក់មកត្រឹម ២០០ រៀល ក្នុង១គីឡូ ខណៈឆ្នាំមុនមានតម្លៃខ្ទង់ ២៥០ ទៅ ២៩០ រៀល ក្នុង១ គីឡូ។ ទោះយ៉ាងណា លោកអះអាងថា ការធ្លាក់តម្លៃនេះ គឺចំពោះតែដំឡូងមីស្រស់ប៉ុណ្ណោះ ខណៈដំឡូងមីក្រៀមតម្លៃនៅមានលំនឹងខ្ទង់ ៧២០ ទៅ ៧៧០រៀលក្នុងមួយគីឡូ។
ប៉ុន្តែយ៉ាងណាលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ កសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យប្រាប់ថា ស្ថានភាពទីផ្សារដំឡូងមីមានភាពល្អប្រសើរដូចឆ្នាំមុនៗដែរដែលមានតម្លៃ ២៩០ រៀល ហើយកសិករបន្តដាំ និងពង្រីកផ្ទៃដីដាំដំឡូងមីដល់ជាង ៧ ម៉ឺនហិកតា នៅខេត្តឧត្តរមានជ័យ។

ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២២ ការនាំចេញដំឡូងមីស្រស់មានចំនួនជាង ៨ សែនតោន (៨៤៦ ៣០០) កើនឡើង ១០០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ ២០២១។ ប្រភពដដែលបញ្ជាក់ថា ការនាំចេញចំណិតដំឡូងមីក្រៀមមានចំនួនជាង១លានតោន (១ ៥៧៣ ៨៤០) កើនឡើងជាង ២៥ ភាគរយដែលមានប្រទេសថៃ និងវៀតណាមជាទីផ្សារធំរបស់កម្ពុជា។
ទោះយ៉ាងណាក៏មានការត្អូញត្អែរពីកសិករមួយចំនួននៅឯខេត្តស្ទឹងត្រែងថា ដំឡូងមីស្រស់កម្ពុជាឆ្នាំនេះ បានធ្លាក់តម្លៃខ្លាំងដែលឆ្នាំមុនគាត់ធ្លាប់លក់បានតម្លៃ ៤២០ រៀល ក្នុង១ គីឡូ ធ្លាក់មកនៅត្រឹម ២៩០ ទៅ ៣០០ រៀល ក្នុង១គីឡូ។

ទិន្នន័យក្រសួងកសិកម្មឆ្នាំមុនបង្ហាញថា ការនាំចេញដំឡូងមី និងផលិតផលដំឡូងមី ក្នុងឆ្នាំ ២០២១ សម្រេចបានជិត៣ លានតោន (២ ៧៩៣ ៧២៩,៩២) ក្នុងនោះចំណិតដំឡូងមីក្រៀមមានជាង ១ លានតោន (១ ៦៤៤ ៥៩១,៦៨) កើន ៨,៤៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០, ដំឡូងមីស្រស់ ១ ១០៤ ២២០ តោន កើន ៥២,៦ ភាគរយ, ម្សៅដំឡូងមី ៣៥ ៨៦២,៧៤ តោន កើនឡើង ២,៦៦ ភាគរយ, និងកាកសំណល់ដំឡូងមី ៩ ០៥៤, ៥០ តោន ថយចុះ ៣៣,០៦ ភាគរយ៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


