សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់រ៉ែ ជំរុញឱ្យជំនាញចុះពិនិត្យវាយតម្លៃឱ្យបានម៉ត់ចត់មុននឹងចេញអាជ្ញាបណ្ណធ្វើអាជីវកម្មរ៉ែ
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានជំរុញឱ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យនិងវាយតម្លៃឱ្យបានម៉ត់ចត់ជាមុនសិនមុននឹងចេញអាជ្ញាបណ្ណណាមួយដល់អ្នកស្នើសុំធ្វើសិប្បកម្ម។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី “ការធ្វើប្រតិភូកម្មមុខងាររដ្ឋបាលខេត្ត ក្រុង ស្រុក និងការគ្រប់គ្រងអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទកាលពីថ្ងៃទី១៥ធ្នូលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយដ្ឋានធនធានរ៉ែ បានណែនាំដល់មន្រ្ដីទាំងអស់ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការចេញអាជ្ញាបណ្ណសិប្បកម្មជូនអ្នកស្នើសុំ ពោលគឺមន្រ្ដីជំនាញត្រូវធ្វើការចុះវាយតម្លៃ តាមដាន ត្រួតពិនិត្យ ជាប់ជាប្រចាំលើទិដ្ឋភាព បច្ចេកទេស សេដ្ឋកិច្ច សង្គម និងបរិស្ថាន ជាពិសេសកិច្ចសហការជាមួយមន្ទីររ៉ែ និងថាមពលសំដៅដល់ការកៀរគចំណូល និងទប់ស្កាត់ការលេចធ្លាយចំណូលជាតិ ដែលបណ្តាលមកពីកង្វះកិច្ចសហការ និងការអនុវត្តខុសខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

ជាមួយគ្នានេះ លោក អ៊ឹង ឌីប៉ូឡា បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធស្វែងយល់ឱ្យកាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារពាក់ព័ន្ធវិស័យរ៉ែប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងនោះមានដូចជា៖ ការធ្វើប្រតិភូកម្មមុខងារជូនរដ្ឋបាលខេត្ត ក្រុង ស្រុក ការធ្វើអាជីវកម្ម រ៉ែមាស រ៉ែដែក រ៉ែថ្ម ថ្មអារ គ្រួសក្រហមអាចមន៍ដី ខ្សាច់ និងខ្សាច់បក ការចងក្រងសហគមន៍សម្រាប់ធ្វើអាជីវកម្មរ៉ែមាស និងបទពិសោធន៍នៃផលប៉ះពាល់ដែលកើតមានឡើងនាពេលកន្លងទៅ កើតចេញពីសហគមន៍រ៉ែមាសនៅខេត្តមណ្ឌលគីរី និងវិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ ព្រមទាំងកាតព្វកិច្ចហិរញ្ញវត្ថុរបស់អ្នកកាន់អាជ្ញាបណ្ណ ត្រូវបង់ចំណូលចូលរដ្ឋ។
គិតត្រឹមដើមខែធ្នូ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួន ៤,៨២៥គីឡូក្រាមហើយ នៅទីតាំងចំនួន៤ ដែលក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាស នៅក្នុងខេត្ដចំនួន៣ រួមមាន៖ ខេត្តព្រះវិហារ, ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី៕ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


