សេដ្ឋកិច្ច
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ការអនុគ្រោះពន្ធប៉ាតង់រយៈពេល៥ឆ្នាំដល់សារព័ត៌មានអនឡាញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសផ្តល់ការអនុគ្រោះពន្ធប៉ាតង់រយៈពេល៥ឆ្នាំដល់សារព័ត៌មានអនឡាញ នៅកម្ពុជា។ សម្តេចតេជោ ប្រកាសបែបនេះ នៅក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប៉ុន្មានជិត ៥,០០០ នាក់ នៅសាលពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២៣ បន្ទាប់ពីមានការអាក់ខានរយៈពេលបីឆ្នាំដោយសារជំងឺកូវីដ-១៩។

សម្តេចមានប្រសាសន៍ដូច្នេះថា« ខ្ញុំសូមប្រកាសជូនផ្នែកប៉ាតង់នេះ ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវទៅជួបជាមួយអង្គភាពទទួលខុសត្រូវ កុំអាងតែអនុគ្រោះលេងបង្កើតក្រៅច្បាប់ឱ្យសោះ»។
ជាមួយនឹងការប្រកាសអនុគ្រោះពន្ធប៉ាតង់នេះ សម្តេច ក៏បានណែនាំឱ្យស្ថាប័នសារព័ត៌មានអនឡាញទាំងអស់ ត្រូវទៅចុះបញ្ជីដូចធម្មតា។
ទន្ទឹមនឹងនេះ សម្តេច ក៏បានរំលឹកដល់ស្ថាប័នសារព័ត៌មានធំៗ ដូចជា វិទ្យុ ទូរទស្សន៍ គឺនៅតែបន្តបង់ពន្ធធម្មតាដដែល។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានស្ថាប័នព័ត៌មានអនឡាញចំនួន ៦២១ ស្ថាប័ន ស្មើនឹង ៩៧ភាគរយនៃអាជីវកម្មខ្នាតតូច និងមធ្យម ដែលរដ្ឋអាចទទួលបន្ទុកពន្ធប៉ាតង់។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


