សេដ្ឋកិច្ច
ធនាគារជាតិនៃកម្ពុជា នឹងដាក់ដេញថ្លៃមូលបត្ររដ្ឋលើកទី៦ ក្នុងសប្តាហ៍នេះ
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងដាក់ដេញថ្លៃមូលបត្ររដ្ឋលើកទី៦ នៅថ្ងៃទី២៥ ខែមករានេះ ដើម្បីប្រមូលមូលធនសម្រាប់អនុវត្តគម្រោងកសាង និងអភិវឌ្ឍន៍ជាតិ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ បានបញ្ជាក់ថា ការបោះផ្សាយមូលបត្ររដ្ឋលើកទី៦នេះ នឹងត្រូវដាក់ដេញថ្លៃនៅលើប្រព័ន្ធNBCPរបស់ធនាគារជាតិនៃកម្ពុជា ចាប់ពីម៉ោង៨ ព្រឹកដល់ ២៖៣០រសៀល ដោយបន្ថែមថា តម្លៃចារឹកក្នុងមួយឯកតា ចំនួន ១លានរៀល។
ធនគារជាតិនៃកម្ពុជា បានឱ្យដឹងថា អត្រាគូប៉ុង មានចំនួន ៣,៤៨ភាគរយ ដោយទូទាត់គូប៉ុង ធ្វើឡើងក្នុងរយៈពេល៦ខែម្តង។
នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរ ចំនួន ២០០ ដុល្លារអាមេរិក សម្រាប់សងប្រាក់ដើម នៃការបោះផ្សាយមូលប័ត្រឆ្នាំ ២០២២ ចំនួន ២០០ ប៊ីលានរៀល សមមូលនឹងប្រមាណ ៤៩ លានដុល្លារអាមេរិក និងការគ្រោងថវិកាចំនួន ៦១៣ ប៊ីលានរៀល សមមូលនឹង ១៥១ លានដុល្លារអាមេរិកទៀត។
មូលធនបានពីការបោះផ្សាយនេះ គឺសម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្ដល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុល និងថវិកាជាតិ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ មូលបត្ររដ្ឋលើកទីមួយ ត្រូវដាក់ឱ្យដេញថ្លៃ ដោយមានអត្រាគូប៉ុង ២ភាគរយ ដោយរាជរដ្ឋាភិបាល បានគ្រោងបោះផ្សាយមូលបត្ររដ្ឋ ៣០០លានដុល្លារអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


