សេដ្ឋកិច្ច
សម្តេចតេជោ ចាត់ទុកវិស័យទេសចរណ៍គឺជាទីផ្សាររបស់កសិករ និងជួយចំណូលសេដ្ឋកិច្ចជាតិ
វិស័យទេសចរណ៍ មិនត្រឹមតែដើរតួនាទីសំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ វិស័យនេះ ក៏បានរួមចំណែកក្នុងទីផ្សារលក់កសិផលរបស់កសិករផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកទេសចរណ៍ គឺជាទីផ្សាររបស់ប្រជាកសិករ។ សម្តេចតេជោ ពន្យល់ដូច្នេះថា« មុននេះយើងគ្រាន់តែផលិតដើម្បីតម្រូវការខ្លួនឯងតែប៉ុណ្ណោះ ប៉ុន្តែឥឡូវសភាពការបានផ្លាស់ប្តូរហើយ ប្រជាជនផលិតត្រូវការទីផ្សារលក់ដូរ ត្រូវធ្វើគ្រប់វិធីធ្វើយ៉ាងម៉េចឱ្យផលិតផលកសិករ អាចលក់បាន ក្រៅពីរកទីផ្សារនៅក្រៅប្រទេស យើងត្រូវខិតខំឱ្យពួកគាត់មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក»។

ដើម្បីលើកកម្ពស់ទីផ្សារកសិផលរបស់កសិករ សម្តេចតេជោ បានរំលឹកដល់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា នៅពេលដែលឱ្យពិន្ទុនៅតាមសណ្ឋាគារនីមួយៗ ត្រូវពិនិត្យមើលថាតើសណ្ឋាគារនោះ ប្រើប្រាស់ផលិតផលនាំចូល ឬផលិតផលក្នុងស្រុក ដើម្បីធ្វើជាលក្ខខណ្ឌក្នុងការដាក់ពិន្ទុ។

សម្តេចលើកហេតុផលថា«ប្រសិនបើទេសចរមកច្រើន តែបែរជាយើងនាំយកផលិតផលពីខាងក្រៅមកផ្គត់ផ្គង់ឱ្យទេសចរ តើយើងទទួលបានពិតប្រាកដប៉ុន្មានចំណូលសម្រាប់ជាតិ តាមរយៈទេសចរ?»។ ផ្ទុយទៅវិញ បើសិនយើងប្រើប្រាស់ ផលិតផលដែលប្រជាជនដាំដុះ ចិញ្ចឹមក្នុងស្រុក យើងនឹងទទួលផលបានច្រើនជាង ឯគ្រប់សណ្ឋាគារនឹងក្លាយជាទីផ្សាររបស់កសិករ ហើយផ្នែកកសិកម្ម ក៏ត្រូវពង្រឹងសកម្មភាពនៃការដាំដុះ ការចិញ្ចឹមរបស់ពលរដ្ឋ ពោលគឺមិនអាចប្រើសារធាតុគីមី ដែលនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ភ្ញៀវទេសចរឡើយ។

សម្តេចជោ ជំរុញបែបនេះ ដោយមើលឃើញថា វិស័យទេសចរណ៍ បាននិងកំពុងងើបឡើងវិញដោយសន្សឹមៗ ពិសេសតំបន់គោលដៅមួយចំនួន បានទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិបណ្តើរហើយ។
ជាក់ស្តែងអ្នកឧកញ៉ា សុខ គង់ បានជម្រាបសម្តេចតេជោ កាលពីដើមសប្តាហ៍នេះថា សណ្ឋាគាររបស់លោកនៅខេត្តសៀមរាប និងព្រះសីហនុ មានភ្ញៀវទេសចរកក់បន្ទប់ និងស្នាក់នៅកើនឡើងជាលំដាប់។
ជាមួយគ្នានេះ លោក នួន ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ ស្តារី អង្គរ បានប្រាប់កម្ពុជាថ្មីថា លោកគាំទ្រចំពោះការលើកឡើងរបស់សម្តេចតេជោ ដែលជំរុញឱ្យមានការផ្គត់ផ្គង់បន្លែត្រីសាច់ របស់កសិករក្នុងស្រុក នៅតាមសណ្ឋាគារនានាទូទាំងប្រទេស ដើម្បីជួយទីផ្សារកសិករ តាមរយៈវិស័យទេសចរណ៍។

លោកសង្កត់ធ្ងន់ថា វិស័យសណ្ឋាគារនៅខេត្តសៀមរាប គាំទ្រ ១០០ភាគរយ ទៅលើការផ្គត់ផ្គង់ផលិតផលរបស់កសិករក្នុងស្រុក។ ប៉ុន្តែលោក ស្នើឱ្យកសិករផលិតឱ្យមានគុណភាពស្របតាមស្តង់ដារ និងធម្មជាតិ រួមទាំងតម្លៃមួយដែលអាចទទួលយកបានទាំងអស់គ្នា។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ជារៀងរាល់សប្តាហ៍កម្ពុជាទទួលបានភ្ញៀវទេសចរ ប្រមាណជាង ៣០ម៉ឺននាក់ ទាំងជាតិ និងអន្តរជាតិ ដើរកម្សាន្តនៅតាមគោលដៅសំខាន់ៗទូទាំងប្រទេស៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


