Connect with us

ព័ត៌មានអន្ដរជាតិ

ទេសចរបរទេស ត្រូវសន្តិសុខថៃមួយក្រុម ព្រួតគ្នាវាយទាត់ធាក់នៅ ប៉ាតាយ៉ា

បានផុស

នៅ

ប្រទេសថៃកើតមានហេតុការណ៍វាយដំទេសចរបរទេសទៀតហើយ ដោយលើកនេះសន្តិសុខបារ៍មួយក្រុម បានព្រួតគ្នាវាយទាត់ធាក់ទេសចរម្នាក់នៅ ប៉ាតាយ៉ា។

(រូបភាព៖ CCTV)

តាមការផ្សាយរបស់ Khaosod, ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង៧យប់ថ្ងៃចន្ទទី២ខែកុម្ភៈឆ្នាំ២០២៦ ក្នុងឃុំ Nong Prue នៃស្រុក Bang Lamung។

តាមរយៈវីដេអូដែលកំពុងល្បីលើបណ្តាញសង្គម គេឃើញសន្តិសុខបារ៍ នាំគ្នាព្រួតវាយទេសចរម្នាក់ ខណៈមានអ្នកខ្លះនិយាយថា ទេសចររូបនោះ ផឹកស៊ីមិនឲ្យលុយ។

ដ្បិតតែមូលហេតុពិតមិនទាន់ត្រូវបានគេដឹង ប៉ុន្តែប៉ូលិសខេត្តឈុនបុរី កំពុងបើកការស៊ើបអង្កេត ព្រោះហេតុការណ៍នេះ កំពុងធ្វើឲ្យថៃបាក់មុខយ៉ាងខ្លាំង ប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍។

មិនមែនជារឿងថ្មីឡើយ ដែលទេសចរបរទេសតែងត្រូវជនជាតិថៃវាយធ្វើបាបនៅ ជាពិសេសក្នុងឆ្នាំ ២០២៥និងដើមឆ្នាំ២០២៦ មានហេតុការណ៍កើតឡើងជាបន្តបន្ទាប់លើទេសចរ។

ករណីល្បីមួយក្នុងឆ្នាំ២០២៥ គឺពាក់ព័ន្ធការចាប់ជំរិតតួសម្តែងជនជាតិចិនម្នាក់នៅទីក្រុងបាងកក ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរមកពីអាស៊ីបូព៌ាធ្លាក់ចុះយ៉ាងគំហុក។

ឯករណីល្បីបំផុតទូទាំងពិភពលោក គឺការដុតជនជាតិម៉ាឡេស៊ី២នាក់ទាំងរស់នៅកណ្តាលក្រុងបាងកក ដែលហេតុការណ៍នោះ បង្កភាពភ័យខ្លាច ហើយគេមើលឃើញថា ថៃមិនមែនជាប្រទេសមានសុវត្ថិភាពឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម