Connect with us

សេដ្ឋកិច្ច

អាមេរិក ឡើងតំណែងលើ រុស្ស៊ី ក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំបំផុតនៅ អឺរ៉ុប

បានផុស

នៅ

យោងតាមការិយាល័យទិន្នន័យរបស់សហភាពអឺរ៉ុប Eurostat បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលនេះ អាមេរិកក្លាយជាអ្នកផ្គត់ផ្គត់ប្រេង​ដ៏ធំបំផុត​ដល់សហភាពអឺរ៉ុប (EU) ជំនួសរុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យបង្ហាញបន្ថែមថា គិតត្រឹមចុងខែមករា ឆ្នាំ ២០២២ រុស្ស៊ីគឺជាប្រទេសផ្គត់ផ្គង់ប្រេងឆៅលំដាប់កំពូលរបស់ប្លុកនេះដែលមានរហូតដល់ ៣១ ភាគរយនៃការនាំចូលសរុប ខណៈអាមេរិកឈរនៅលេខ ២ ​មានត្រឹមតែ​ ១៣ ភាគរយប៉ុណ្ណោះ ។

ប៉ុន្តែអ្វីៗគ្រប់យ៉ាង​ត្រូវបានផ្លាស់ប្តូរតាមពេលវេលា ជាពិសេសគឺដោយសារតែសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។ កត្តានេះនាំឲ្យប្រទេស EU ជាច្រើននាំគ្នាដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយព្រមព្រៀងគ្នាកាត់បន្ថយទិញប្រេងឆៅ និងឧស្ម័ន​ពីទីក្រុងមូស្គូ ។

កាលពីខែធ្នូកន្លងទៅ EU បានហាមឃាត់ការនាំចូលប្រេងឆៅពីសមុទ្ររុស្ស៊ី និងនាំគ្នាកំណត់តម្លៃត្រឹមតែ ៦០ ដុល្លារប៉ុណ្ណោះក្នុងមួយបារែល ។

ទិន្នន័យរបស់ Eurostat បានបង្ហាញទៀតថា ចំណែកនាំចូលឧស្ម័នធម្មជាតិរបស់អឺរ៉ុបពីរុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងពី ៣១ ភាគរយក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ មកជិត ១៩ ភាគរយ​នៅចុងឆ្នាំនេះ ដោយពួកគេងាកមករកប្រេង និងឧស្ម័នរបស់អាមេរិកជំនួសវិញ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Jay Maroo អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនផ្តល់ទិន្នន័យ Vortex បាននិយាយថា តាមពិតទៅ ការនាំចេញប្រេងឆៅរបស់អាមេរិកទៅកាន់ទ្វីបអឺរ៉ុប​ បានកើនឡើង តាំងតែពីមុនសង្រ្គាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនមកម្ល៉េះ ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖ CNN

ចុចអាន ៖ រុស្ស៊ី ព្រមានថា ប្រជាជនស៊ុយអែតនឹងបញ្ជូនទៅស្លាប់ បើប្រទេសនេះ ចូល ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៨ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម