ព័ត៌មានអន្ដរជាតិ
ប្រេសិតរុស្ស៊ី ព្រមានថា ប្រជាជនស៊ុយអែតនឹងត្រូវបញ្ជូនទៅស្លាប់ បើប្រទេសនេះ ចូល ណាតូ (មានវីដេអូ)
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុង ស្តុកខុល បានព្រមានថា ប្រសិនបើប្រទេសស៊ុយអែត ចូលរួមជាមួយអង្គការណាតូមែននោះ ប្រជាជនស៊ុយអែតនឹងត្រូវបញ្ជូនទៅស្លាប់។

លោក Viktor Tatarintsev បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ស្ថានទូតរុស្ស៊ីថា ស៊ុយអែត និងប្រទេសជិតខាងគឺហ្វាំងឡង់ សុទ្ធតែប្រឈមមុខនឹងវិធានការសងសឹករួមទាំង វិធានការផ្នែកយោធាផងដែរ ប្រសិនបើពួកគេចូលរួមជាមួយសម្ព័ន្ធភាពយោធាអន្តរជាតិ។
លោក Tatarintsev និយាយថា ប្រទេសស៊ុយអែតកំពុងបោះជំហានចូលទៅក្នុងជ្រោះជ្រៅបំផុត ដោយសារតែសមាជិកភាពអង្គការណាតូ ហើយប្រជាជនស៊ុយអែត នឹងត្រូវអូសទាញចូល និងបញ្ជូនទៅស្លាប់ ដើម្បីផលប្រយោជន៍អ្នកដទៃ។
ក្រោយការព្រមាននេះ ស៊ុយអែត បានកោះហៅឯកអគ្គរដ្ឋទូតរុស្សីមកបកស្រាយអំពីសុន្ទរកថា ដែលក្នុងនោះ លោកក៏និយាយដែរថា ប្រទេសស៊ុយអែតនិងហ្វាំងឡង់ នឹងក្លាយជាគោលដៅស្របច្បាប់ បន្ទាប់ពីចូលរួមជាមួយអង្គការណាតូ។

ប្រទេសនៅតំបន់ Nordic ទាំងពីរ បានស្វែងរកសមាជិកភាពណាតូ ភ្លាមៗបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន។
យ៉ាងណាក្តី ការគំរាមកំហែងប្រឆាំងស៊ុយអែតនិងហ្វាំងឡង់ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងចុងក្រោយបង្អស់របស់រុស្ស៊ី ដើម្បីបង្ហាញសាច់ដុំទៅប្រទេសលោកខាងលិច ខណៈមានសេចក្តីរាយការណ៍ថា វិមានក្រឹមឡាំងកំពុងរៀបចំធ្វើសមយុទ្ធមីស៊ីលនុយក្លេអ៊ែរទ្រង់ទ្រាយធំ។
គួរបញ្ជាក់ថា ទាំងប្រទេសស៊ុយអែត និងហ្វាំងឡង់ មានសម្ព័ន្ធភាពជិតស្និទ្ធជាមួយអង្គការណាតូ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមតិសាធារណៈ ក្នុងប្រទេសទាំង២ បានប្រឆាំងនឹងការចូលរួមក្នុងសម្ព័ន្ធភាពជាផ្លូវការ មុនការវាយលុករបស់រុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ ការស្ទង់មតិមួយចំនួនបានលើកឡើងថា ៨០%នៅក្នុងប្រទេសហ្វាំងឡង់ និងជាង២ភាគ៣នៅក្នុងប្រទេសស៊ុយអែត ឥឡូវនេះ ពេញចិត្តក្នុងការចូលរួមជាមួយណាតូ ចំពេលមានសង្រ្គាមនៅអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ប្រកាសឲ្យរង្វាន់កងទ័ព បើវាយចូលទឹកដីអ៊ុយក្រែនមួយគីឡូម៉ែត្រ បានប្រាក់បន្ថែមជាង ៦០០ដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


