សេដ្ឋកិច្ច
កំពង់ផែអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ
កំពង់ផែអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរការជាផ្លូវការនាពេលឆាប់ៗ ខាងមុខនេះហើយ ដោយមានក្រុមហ៊ុន Koh Kong Port Management បោះទុនវិនិយោគ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចពាណិជ្ជកម្មនៅកម្ពុជា។

ក្រុមហ៊ុន Koh Kong Port Management បានទទួលសិទ្ធិជួលវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា លើវិស័យដឹក ជញ្ចូនតាមសមុទ្រ ដែលប្រតិបត្តិការកំពង់ផែលក្ខណៈខ្នាតអន្តរជាតិរាប់ម៉ឺនតោន ដោយផ្ទេរទំនិញទូទៅ និងកុងទឺន័រ ស្ថិតនៅក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

លោក កោវ លៀង ប្រធានក្រុមហ៊ុន Koh Kong Port Management បានឲ្យដឹងកាលពីរសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៣ ក្រោយកិច្ចប្រជុំពិភាក្សាដាក់ឲ្យដំណើរការកំពងផែខ្នាតអន្តរជាតិរាប់ម៉ឺនតោន នៅតំបន់តារាសាគរថា ក្រុមហ៊ុនរបស់លោកបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបែបបទឯកសាររួចរាល់អស់ហើយ ដើម្បីប្រតិបត្តិការជាការសាកល្បងជំហានដំបូង នាពេលឆាប់ៗខាងមុខនេះ។

បើតាមលោក កោវ លៀង អះអាងថា ចំពោះពេលវេលាសម្ពោធដាក់ឲ្យដំណើរការយ៉ាងណានោះ គឺអាស្រ័យលើរដ្ឋបាលខេត្តកោះកុង មន្ទីរ និងស្ថាប័នពាក់ព័ន្ធ សម្រេចកំណត់ពេលវេលាជូន។ ចំពោះការវិនិយោគរបស់ក្រុមហ៊ុន Koh Kong Port Management គឺក្នុងគោលបំណងចូលរួមលើកកម្ពស់សេដ្ឋកិច្ចពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ក្រោយវិបត្តិជំងឺកូវីដ-១៩ បានបញ្ចប់។

សូមជម្រាបថា កំពង់ផែលក្ខណៈអន្តរជាតិខ្នាតរាប់ម៉ឺនតោននេះ ត្រូវបានក្រុមហ៊ុនញូញៀន ឯកភាពឲ្យជួលវិនិយោគ ដោយមានការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅ។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង គូសបញ្ជាក់ដែរថា រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ បានទទួលសំណើសុំដំណើរការ កំពង់ផែលក្ខណៈអន្តរជាតិខ្នាតរាប់ម៉ឺនតោននេះហើយ ដោយលោកស្រីអភិបាលរងខេត្ត នឹងពិភាក្សាលម្អិតអំពីពេលវេលាពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក្នុងន័យពន្លឿនឲ្យក្រុមហ៊ុន ឆាប់បានប្រតិបត្តិការផងដែរ៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


