សេដ្ឋកិច្ច
ប្រាក់យ័ន ចិន ឈានដល់កម្រិតខ្ពស់បំផុតនៅខែឧសភា ក្នុងប្រតិបត្តិការ SWIFT
ភាគហ៊ុននៃរូបិយប័ណ្ណយ័នចិនក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិតាមរយៈប្រព័ន្ធ SWIFT មានចំនួនសរុប ២.៥៤ ភាគរយនៅក្នុងខែឧសភា ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីខែមករា ឆ្នាំ២០២២ មក ។

កាលពីខែមករាឆ្នាំ ២០២២ ភាគហ៊ុននៃប្រាក់យ័នក្នុងប្រតិបត្តិការ SWIFT គឺមាន ៣.២ ភាគរយ ខណៈនៅក្នុងខែឧសភា ឆ្នាំ ២០២៣ នេះ វាបានកើនឡើង ០.២៥ ភាគរយ បើប្រៀបធៀបនឹងខែមុនៗ ។
ដោយឡែក ប្រាក់ដុល្លារអាមេរិកនៅតែជារូបិយប័ណ្ណជួញដូរដ៏សំខាន់ក្នុងខែឧសភា មាន ៤២.៦ ភាគរយ ទោះបីជាភាគហ៊ុនរបស់ប្រាក់នេះបានធ្លាក់ចុះ ០.១១ ភាគរយ បើប្រៀបធៀបនឹងខែមេសាក៏ដោយ ។

ចំណែកប្រាក់អឺរ៉ូវិញ មិនមានការផ្លាស់ប្តូរអ្វីគួរឲ្យកត់សម្គាល់ឡើយក្នុងខែឧសភា ដោយបានធ្លាក់ចុះបន្តិចបន្តួចប៉ុណ្ណោះគឺ ០.០៤ ភាគរយ មក ៣១.៧ ភាគរយ ។
គួរឲ្យដឹងថា SWIFT គឺជាប្រព័ន្ធធនាគារអន្តរជាតិសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ និងការទូទាត់ដែលពាក់ព័ន្ធនឹងអង្គការហិរញ្ញវត្ថុធំៗចំនួន ១១,០០០ នៅទូទាំងពិភពលោក ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
ចុចអាន ៖ អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនមាសដែលផ្ដល់មូលនិធិដល់ទាហានស៊ីឈ្នួល រុស្ស៊ី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


