ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនមាសដែលផ្ដល់មូលនិធិដល់ទាហានស៊ីឈ្នួល រុស្ស៊ី
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៤ និងបុគ្គលមួយចំនួន ដែលមានទំនាក់ទំនងជាមួយក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group និងមេដឹកនាំលោក Yevgeniy Prigozhin ។

នាយកដ្ឋានរតនាគារអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មនោះកំណត់គោលដៅលើអង្គភាពនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល (CAR) អារ៉ាប់រួម និងរុស្ស៊ី ដែលបានចូលរួមក្នុងការជួញដូរមាសខុសច្បាប់ ដើម្បីផ្តល់មូលនិធិដល់ក្រុមទាហានស៊ីឈ្នួល Wagner Group សម្រាប់ការទ្រទ្រង់ និងពង្រីកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន រួមទាំងនៅអ៊ុយក្រែន និងអាហ្រ្វិក ខណៈគោលដៅបុគ្គលវិញ គឺផ្ដោតសំខាន់លើសកម្មភាពរបស់អង្គភាព Wagner Group នៅក្នុងប្រទេសម៉ាលី ។
លោក Brian E. Nelson អនុរដ្ឋលេខាធិការទទួលបន្ទុកភេរវកម្ម និងស៊ើបការណ៍ផ្នែកហិរញ្ញវត្ថុ បាននិយាយថា ទណ្ឌកម្មរបស់រតនាគារ គឺអាចរំខានតួអង្គសំខាន់ៗនៅក្នុងបណ្តាញហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Wagner Group និងរចនាសម្ព័ន្ធអន្តរជាតិជាដើម ។

លោកបន្តថា ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ផ្តល់មូលនិធិដល់ប្រតិបត្តិការដ៏ឃោរឃៅរបស់ខ្លួន ជាពិសេសបានកេងប្រវ័ញ្ចធនធានធម្មជាតិនៅក្នុងប្រទេសដូចជា សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងប្រទេសម៉ាលី ។ ដូច្នេះសហរដ្ឋអាមេរិកនឹងបន្តកំណត់គោលដៅលំហូរប្រាក់ចំណូលរបស់ក្រុមហ៊ុន Wagner Group ដើម្បីបន្ទាបការពង្រីកអំពើហិង្សារបស់ក្រុមនេះនៅក្នុងទ្វីបអាហ្រ្វិក អ៊ុយក្រែន និងកន្លែងផ្សេងទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានសរសេរនៅលើបណ្ដាញ Twitter ថា អាមេរិកនឹងបន្តធ្វើសកម្មភាពប្រឆាំងនឹងអ្នកដែលគំរាមកំហែងសន្តិភាព និងសន្តិសុខនៅក្នុងទ្វីបអាហ្រ្វិក រួមទាំងអ្នកដែលផ្តល់មូលនិធិដល់ឧបករណ៍ធ្វើសង្រ្គាមរបស់រុស្ស៊ីផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
ចុចអាន៖ អ៊ុយក្រែន ខំដាក់ក្ដីសង្ឃឹមលើទាហានស៊ីឈ្នួល Wagner Group តែបែរជា មិនសម្រេចរដ្ឋប្រហារនៅ រុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


