Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្មរបស់ ចិន និងរុស្ស៊ី កើនឡើងក្នុងឆមាសទី ១ ខណៈជាមួយ អាមេរិក វិញមានការធ្លាក់ចុះ​

បានផុស

នៅ

បើតាមទិន្នន័យពីគយចិនបានឲ្យដឹងថា នៅឆមាសទីមួយនៃឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មចិន-រុស្ស៊ី កើនឡើងប្រមាណ ៤០.៦ ភាគរយ និងសម្រេចបានក្នុងទំហំទឹកប្រាក់ ១១៤.៥៤៧ ពាន់លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ ចិនបាននាំចេញទំនិញមានតម្លៃ ៥២.២៨៤ ពាន់លានដុល្លារទៅកាន់ប្រទេសរុស្ស៊ី ខណៈដែលការនាំចេញរបស់រុស្ស៊ីទៅកាន់ចិនវិញ បានកើនឡើង ១៩.៤ ភាគរយ រហូតឡើងដល់ទឹកប្រាក់ ៦២.២៦៣ ពាន់លានដុល្លារ ។

ចំណែកនៅក្នុងខែមិថុនា ពាណិជ្ជកម្មទ្វេភាគីមានចំនួន ២០.៨៣១ ពាន់លានដុល្លារ ដោយក្នុងនោះចិនបាននាំចេញទំនិញ ១១.២៨ ពាន់លានដុល្លារ និងនាំចូលពីរុស្ស៊ីមានតម្លៃ ៩.៥៥១ ពាន់លានដុល្លារ ខណៈនៅឆ្នាំ ២០២២ ពាណិជ្ជកម្មរុស្ស៊ី-ចិន មាន ២៩.៣ ភាគរយ ស្មើនឹង ១៩០.២៧១ ពាន់លានដុល្លារ ។

ដោយឡែកចំពោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកវិញ បានធ្លាក់ចុះ ១៤.៥ ភាគរយក្នុងទំហំ ៣២៧.២៦៤ ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ។

ទន្ទឹមនោះ ការនាំចេញរបស់ចិនទៅកាន់អាមេរិកក្នុងឆមាសទីមួយនៃឆ្នាំនេះ បានធ្លាក់ចុះជាង ១៨ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន មកត្រឹម ២៣៩ ពាន់លានដុល្លារ ខណៈការនាំចូលរបស់អាមេរិកឈានដល់ ៨៨ ពាន់លានដុល្លារ ដែលបង្ហាញពីការថយចុះ ៣.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនៅតែជាដៃគូពាណិជ្ជកម្មកំពូលទាំងបីរបស់ចិន រួមជាមួយនឹងអាស៊ាន និងសហភាពអឺរ៉ុប ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម