សេដ្ឋកិច្ច
រុស្ស៊ី កំពុងទទួលបានផលចំណេញពីកង្វះខាតប្រេងម៉ាស៊ូតសកល
កង្វះខាតប្រេងម៉ាស៊ូតជាសកល កំពុងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័ននាំចេញប្រេងឆៅដ៏សំខាន់របស់រុស្ស៊ី គឺ ESPO ខណៈដែលស្ថាប័នមួយនេះកំពុងជួញដូរក្នុងតម្លៃខ្ពស់ដូចគ្នាទៅនឹងក្រុមហ៊ុនប្រេងឆៅអាមេរិកម៉ាក Brent ផងដែរ ។

អ្នកជំនួញក្នុងទីផ្សារប្រេងបាននិយាយថា ក្រុមហ៊ុនប្រេងឆៅម៉ាក ESPO ដែលដាក់ឈ្មោះតាមបំពង់បង្ហូរប្រេងទៅទីផ្សារនាំចេញ បានកើនឡើងតម្លៃប្រហែល ០.៥០ ដុល្លារក្នុងមួយបារ៉ែល ដូចគ្នាទៅប្រេងឆៅម៉ាក Brent សម្រាប់ការដឹកជញ្ជូនខែតុលាទៅកាន់ប្រទេសចិន ។
លោក Viktor Katona អ្នកវិភាគនៅក្រុមហ៊ុនថាមពល Kpler បាននិយាយថា ក្រុមហ៊ុនប្រេងឆៅម៉ាក ESPO មានការកើនឡើងតម្លៃខ្ពស់ ចាប់តាំងពីក្រុមប្រទេស G7 និងសហភាពអឺរ៉ុបបានណែនាំតម្លៃលើប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយប្រាក់ចំណូលថាមពលរបស់ទីក្រុងមូស្គូ ។

លើសពីនេះ រោងចក្រចម្រាញ់ឯកជន រោងចក្រកែច្នៃរបស់រដ្ឋចិន ក៏បានជំរុញការទិញប្រេងរបស់ពួកគេពីក្រុមហ៊ុន ESPO ផងដែរ ដោយបានទិញចំនួន ៧ កប៉ាល់បន្ថែមទៀតសម្រាប់ស្តុកក្នុងខែតុលា ។
បច្ចុប្បន្ន ទីផ្សារថាមពលពិភពលោកប្រឈមនឹងការខ្វះខាតប្រេងម៉ាស៊ូត ដោយសាររោងចក្រចម្រាញ់ប្រេងមិនបានផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់ទៅកាន់ឧស្សាហកម្មសំខាន់ៗឡើយ ។ ទន្ទឹមនោះ ស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីអង្គការ OPEC+ រួមជាមួយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី បានកាត់បន្ថយការផលិត និងការនាំចេញប្រេងឆៅរបស់ខ្លួនផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ RT
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


