ព័ត៌មានជាតិ
ចុងឆ្នាំ ២០២៣ រោងចក្រកែច្នៃគ្រឿងអលង្ការមួយនឹងសាងសង់នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
ក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាយកក្រុមហ៊ុន Metal Jewelry បានបញ្ជាក់ពីការសាងសង់រោងចក្រកែច្នៃគ្រឿងអលង្ការនៅកម្ពុជា ដើម្បីនាំចេញទៅក្រៅប្រទេស។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ លោក Timothe DELHAISE នាយកប្រតិបត្តិក្រុមហ៊ុន Metal Jewelry បានគូសបញ្ជាក់ថា នាដើមខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុននឹងផ្តើមដំណើការសាងសង់រោងចក្រ ក្នុងនោះក៏នឹងផ្តោតយកចិត្តទុកដាក់ជាសំខាន់ទៅលើការការពារបរិស្ថាន ពិសេសការព្យាយាមឈានទៅរកអព្យាក្រឹត្យកាបូន។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញការស្វាគមន៍ចំពោះគ្រប់បណ្ដាវិនិយោគិនចូលមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ពិសេសស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានឆន្ទះខ្ពស់ក្នុងការចូលរួមកាត់បន្ថយការបំពុលបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន តាមរយៈការប្រើប្រាស់ថាមពលដែលស្អាត (Clean Energy) និងអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៣ ខែមិថុនា បានអនុម័តគំរោងវិនិយោគបង្កើតរោងចក្រផលិត និងដំឡើងគ្រឿងអលង្ការនិងគ្រឿងផ្សេងៗដែលធ្វើពីលោហធាតុ និងប្លាស្ទិករបស់ក្រុមហ៊ុន Metal Jewelry (Cambodia) ដែលវិនិយោគទឹកប្រាក់ប្រមាណ ៩ លានដុល្លារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយដែលអាចបង្កើតការងារបានប្រមាណ ៤៣៤ កន្លែង៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


