សេដ្ឋកិច្ច
ព្រឹត្តការណ៍ហោះហើរយន្តហោះខ្នាតតូចខាងមុខនៅខេត្តព្រះសីហនុនឹងក្លាយជាផលិតផលទេចរណ៍ថ្មីរបស់កម្ពុជា
ភ្នំពេញ៖សមាគមអ្នកហោះហើរយន្តហោះខ្នាតតូចរបស់ថៃនឹងនាំយកយន្តហោះចំនួន១៦គ្រឿងដើម្បីធ្វើការហោះហើរបង្ហាញនៅតាមតំបន់ឆ្នេរនៃខេត្តព្រះសីហនុចំនួនពីរថ្ងៃគឺនៅថ្ងៃទី២៦ និង២៧ខែមេសាខាងមុខនេះ ដែលជាផលិតផលទេចរណ៍ថ្មីមួយទៀតក្នុងការទាក់ទាញទេចរក្នុងស្រុក និងអន្តរជាតិ។

លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេចរណ៍កម្ពុជា (CATA) បានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៤ ខែមេសានេះថា សមាគមនេះនឹងចាប់ផ្តើមធ្វើការហោះហើរពីប្រទេសថៃមកកាន់ខេត្តព្រះសីហនុចាប់ពីថ្ងៃស្អែក (ថ្ងៃទី២៥ ខែមេសា) ខណៈដែរព្រឹត្តិការណ៍នៃការហោះហើរនឹងចាប់ផ្តើមចំនួនពីរថ្ងៃគឺថ្ងៃទី២៦ និង២៧ ខាងមុខនេះ។
លោកបានថ្លែងថា៖«នេះគឺជាព្រឹត្តិការណ៍តំបូងបំផុតនៅកម្ពុជា នាទីលានតេជោ (ពយតាមូង) ក្នុងក្រុងព្រះសីហនុ នឹងមានការបង្ហោះបង្អួតរាងយន្តហោះទេសចរណ៍ចំនួន១៦គ្រឿង ចាប់ពីថ្ងៃទី ២៦ដល់២៧ មេសា ២០២៤នេះ។ «ការហោះហើរនេះគឺជាផលិតផលទេចរណ៍ជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់យើងក្នុងការបង្ហាញទៅកាន់ភ្ញៀវទេចរជាតិ និងអន្តរជាតិ»។
លោក ឡុង ឌីម៉ង់ ជាអភិបាលរងខេត្តព្រះសីហនុបានថ្លែងប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៤ ខែមេសានេះផងដែរថា ព្រឹត្តិការណ៍នៃការហោះហើរយន្តហោះ១៦គ្រឿងរបស់សមាគមអ្នកហោះហើរថៃ គឺបានសុំច្បាប់ហោះហើរពីរដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិលរបស់កម្ពុជារួចរាល់អស់ហើយសម្រាប់ការហោះហើរបង្ហាញដល់ភ្ញៀវទេចរជាតិនិងអន្តរជាតិនាទីលានតេជោ (តំបន់ពយតាមូង) ក្នុងក្រុងព្រះសីហនុ។ លើសពីនោះ សកមាគមក៏បានកំពុងធ្វើការសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុដើម្បីរៀបចំសម្រួលដល់ពួកគេហោះហើរនូវយន្តហោះធុនតូចដោយត្រង់ពីប្រទេសថៃមកាន់ខេត្តពរះសីហនុ។

លោកបានថ្លែងថា៖«វាជាការហោះហើររបៀបកម្សាន្តដែលហោះចូលមកខេត្តព្រះសីហនុរបស់យើង ក្នុងនោះយើងក៏រៀបចំកម្មវិធីនៃការហោះហើរតាមឆ្នេរនៃខេត្តព្រះសីហនុរបស់យើងដែលសាធារណជនអាចទស្សនានៃការហោះហើរយន្តហោះទាំង១៦គ្រឿងនេះបង្អួតរាងទាបៗតាមឆ្នេររបស់យើងជាពិសេស នៅតាមពយតាមូង»។
លោកបានថ្លែងបន្តទៀតថា៖«យើងនឹងរៀបចំប្រារព្ធពិធីមួយក្នុងការស្វាគមន៍ការហោះហើរនាថ្ងៃទី២៦ និងថ្ងៃទី២៩ខែមេសាខាងមុខនេះ ដែលនឹងមានការចូលរួមពីតំណាងរដ្ឋបាលខេត្តព្រះសីហនុ សមាគមហោះហើរថៃ សមាគមទេចរណ៍កម្ពុជាយើង និងពីក្រសួងទេចរណ៍ផងដែរ។សម្រាប់ព្រឹត្តិការណ៍គឺជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលចាប់អារម្មណ៍នៃការហោះហើរបង្ហាញនេះផងដែរ»។
លោកបានគូសបញ្ជាក់ទៀតថា៖« តាមរយៈការហោះហើរនេះ ក៏ជាការផ្សព្វផ្សាយនូវផលិតផលទេចរណ៍ថ្មីរបស់យើងទៅកាន់ភ្ញៀវទេចរក្នុងស្រុក និងអន្តរជាតិបានឃើញនូវសុវត្ថិភាព និងស្ថេរភាពក្នុងស្រុករបស់យើង ដែលក្នុងនោះទេចរថៃក៏ជាទេចរដ៏មាន សក្តានុពលរបស់យើងផងដែរ»។
បើយោងតាមលោក វណ្ឌី យន្តហោះទាំង១៦នោះក៏នឹងធ្វើការហោះហើរទៅកាន់ឆ្នេរនៃខេត្តកំពតផងដែរ និងតឡប់មកខេត្តព្រះសីហនុវិញមុននឹងធ្វើការហោះហើរត្រឡប់ទៅប្រទេសខ្លួននៅថ្ងៃ២៨ និង២៩។
លោកថា គិតមកដល់ពេលបច្ចុប្បន្ននេះ លំហូរនៃភ្ញៀវទេចរអន្តរជាតិមានភាពល្អប្រសើរ ជាពិសេសគឺភ្ញៀវពីក្នុងតំបន់នៅតែឈានមុខគេ ដែលក្នុងនោះភ្ញៀវថៃឈរលំដាប់កំពូល។
ក្នុងឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥ លាននាក់ កើនឡើង ១៣៩,៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ចំណែកប្រាក់ដែលរកបានពីវិស័យទេសចរណ៍បរទេស ក្នុងឆ្នាំ ២០២៣ គឺមានប្រមាណ ៣,០៤ ពាន់លានដុល្លារ កើនឡើង ១១៥ ភាគរយពីចំនួន ១,៤១ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២។ នេះបើតាមក្រសួងទេសចរណ៍៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


