Connect with us

សេដ្ឋកិច្ច

កម្ពុជា កំពុងតែចរចារឿងការនាំចេញក្រពើទៅកាន់ទីផ្សារចិន

បានផុស

នៅ

អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងថា ប​ច្ចុប្បន្ននេះ កម្ពុជាកំពុងតែចរចាជាមួយភាគីប្រទេស ទាក់ទងនឹងការនាំចេញក្រពើ ទៅកាន់ទីផ្សារប្រទេសចិន ប៉ុន្ដែលទ្ធផលបែបណានោះ ក្រសួងមិនទាន់អាចបញ្ជាក់ឱ្យបានជាក់លាក់ នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៥ ខែឧសភា នេះថា សម្រាប់ពេលបច្ចុប្បន្ន ក្រសួងកសិកម្មបាននឹងកំពុងចរចា រឿងការនាំចេញក្រពើ ទៅកាន់ទីផ្សារប្រទេសចិន ប៉ុន្ដែលទ្ធផលបែបណានោះ លោកមិនទាន់អាចឆ្លើយបញ្ជាក់ឱ្យច្បាស់លាស់បាន នោះឡើយ។

អ្នកនាំពាក្យរូបនេះ បន្តថា កន្លងមកទីផ្សារក្រពើ នៅប្រទេសកម្ពុជាពុំមានទីផ្សារនោះទេ ក្រៅពីការនាំចេញមិនផ្លូវការទៅកាន់ប្រទេសវៀតណាម ដើម្បីនាំចេញបន្តទៅកាន់ទីផ្សារប្រទេសចិន ទាំងនេះហើយ បានក្រសួងកំពុងតែចរចាជាមួយភាគីចិន ដើម្បីធ្វើយ៉ាងណាមានការនាំចេញទៅទៅកាន់ប្រទេសចិនតែម្ដង។

លោក ឃឹម ហ្វីណង់ បន្ថែមថា ក្នុងបរិបទឥឡូវ និងបរិបទខាងមុខទៀត តម្រូវការនៃការប្រើប្រាស់ ផលិតផលអំពីស្បែកសត្វ មានការថយចុះបន្តិចម្ដងៗ ពីមួយឆ្នាំទៅមួយឆ្នាំ នេះក៏ដោយសារតែមនុស្សទាំងអស់ មានយល់ដឹងពីផលប៉ះពាល់នៃបរិស្ថាន និងភាពឃោរឃៅចំពោះសត្វ ទើបតម្រូវការនៃការប្រើប្រាស់មានការថយចុះ ផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម