Connect with us

សេដ្ឋកិច្ច

​តម្លៃទីផ្សារសាច់ជ្រូក​ប្រែប្រួលយ៉ាង​ណា ក្រោយវិធានការផ្អាកនាំចូលសាច់បង្កក​

បានផុស

នៅ

អាជីវករលក់សាច់ជ្រូក ​និងឈ្មួញកណ្ដាល​បានលើកឡើងថា ​ស្ថានភាពលក់សាច់ជ្រូកនៅលើទីផ្សារហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយនោះទេ ​ទោះមានវិធានការផ្អាកការនាំចូល​ «គ្រឿង​ក្នុង​ និង​បំណែក​សាច់​បង្កក» ពីរដ្ឋាភិបាលជា​បណ្តោះ​អាសន្នក្នុង​រយៈពេល ​៦ ខែ​។​

​អាជីវករលក់សាច់ជ្រូក នៅសង្កាត់ស្ទឹងមានជ័យ ​អ្នកស្រី ​ហាវ ឈួវវង ប្រាប់ថា ​អ្នកស្រីនៅតែ​លក់​មិន​ដាច់ ​ទោះមានវិធានការផ្អាកការនាំគ្រឿងក្នុងចូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ញ៉ែម សាក់ សមាជិកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ នេះថា ស្ថានភាពទីផ្សារតម្លៃ និងបរិមាណលក់សាច់ជ្រូក​ហាក់មិនមានកំណើន​ណាស់​ណានោះទេ។

​លោកបញ្ជាក់ថា ​តម្លៃជ្រូករស់កើនឡើងដល់ ១ ម៉ឺន ៥០០ រៀល មែន ​ប៉ុន្តែទីផ្សារ​លក់ចេញនៅតែ​មិនទាន់ល្អ ដោយសារមានក្រុមហ៊ុនផ្គត់ផ្គង់មួយចំនួន លក់ជ្រូកពន្លះសាច់​ហើយ​ក្នុង​តម្លៃ ១ ម៉ឺន ១ ពាន់រៀល ដែលប្រហាក់ប្រហែលនឹងជ្រូក​រស់របស់កសិករដែរ ដើម្បី​ប្រជែងយកទីផ្សារ។​

​លោកប្រាប់ថា ​បច្ចុប្បន្នអ្នកចិញ្ចឹមជ្រូកអាចចំណេញដែរ​ តែក្នុងកម្រិតតិចតូចត្រឹម ៣០ ដុល្លារ​ក្នុង​មួយក្បាលបបន្ទាប់ពីទូទាត់លើការចិញ្ចឹម។

លោក ម៉ូវ ឃាង ម្ចាស់សត្តឃាតដ្ឋាននៅក្រុងតាខ្មៅ បានឱ្យដឹងដែរថា ទីតាំងរបស់លោកកាប់ជ្រូកលក់ចេញចន្លោះពី ២០ ទៅ ៣០ ក្បាល ក្នុងមួយថ្ងៃ ខណៈស្ថានភាពលក់ចេញមិនមានកំណើនប្រែប្រួលច្រើននោះទេ រីឯតម្លៃក៏កើនតិចតូចដែរ លោកថា កន្លែងរបស់លោក លក់សាច់ជ្រូកដែលពន្លះសាច់ហើយ ក្នុងតម្លៃ ១ ម៉ឺន ៣០០០ រៀល ក្នុងមួយគីឡូក្រាម។

រាជរដ្ឋាភិបាលកម្ពុជា បានបានសម្រេចផ្អាកនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជាបណ្ដោះអាសន្ន រយៈពេល ៦ខែចាប់ពីថ្ងៃទី ១២ ខែមីនា ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤។

ផលិតផលនេះ មានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក, សាច់ និងគ្រឿងក្នុងមាន់បង្កក។

ចំណែក ពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៩ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២០ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម