សេដ្ឋកិច្ច
គម្រោងវិនិយោគថ្មី២៥ជាមួយទុនប្រមាណជាង ២៤៦លានដុល្លារត្រូវបានរដ្ឋាភិបាលអនុម័តកាលពីខែឧសភា
រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនូវគម្រោងវិនិយោគ (CDC) ចំនួន ២៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិកក្នុងខែឧសភាកន្លងទៅនេះ និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី ១ ដោយបានរួមចំណែកជិត ៥០% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់ប្រមាណជិត ៣១% នៃទុនវិនិយោគសរុប។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់CDC ចេញផ្សាយនៅថ្ងៃទី១០នេះ ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។
«ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង»។ នេះបើយោងតាម CDC។
លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាវិនិយោគកម្ពុជា(CDC) បានថ្លែងក្នុងវេទិកាធុរកិច្ចកាលពីពេលកន្លងមកថា ប្រទេសកម្ពុជាមានសក្តានុពលសេដ្ឋកិច្ច សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។
លោកបន្ថែមថា វិស័យឯកជនជាកម្លាំងចលករដ៏សំខាន់សម្រាប់ការចូលរួមក្នុងការអនុវត្តសេដ្ឋកិច្ចជាតិ។
លោកថ្លែងថា៖«យើងមើលឃើញថា FDI ក្នុងមួយឆ្នាំមានជិត ៤ ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០២០ អាស៊ានបានធ្លាក់ចុះយ៉ាងគំហុកប្រហែល ៤០ភាគរយ ប៉ុន្តែ FDI នៅតែមានស្ថិរភាពសម្រាប់យើងក្នុងរង្វង់ ៣,៦ពាន់លានដុល្លារ»។
បើយោងតាមរបាយការណ៍ថ្មីៗបានពីបញ្ជីតាមដាន ប្រចាំឆ្នាំរបស់ fDi Intelligence កម្ពុជាឈរលើតារាងឈានមុខគេក្នុងបញ្ជីវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ជាមួយនឹងលំហូរការវិនិយោគខ្លាំងដែលរំពឹងទុកនៅឆ្នាំ២០២៤ ដោយសារតែសេដ្ឋកិច្ចស្ទុះងើបវិញដ៏រឹងមាំ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករថា នឹងកើនឡើងចំនួន ៦,១ ភាគរយនៅឆ្នាំនេះ។

បើតាម CDC គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានដូចជាគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់មានទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ៣៥កន្លែង; គម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ៣១៧កន្លែង; គម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែក ដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណជាង ១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២៩កន្លែង។
សម្រាប់គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមាន គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស ជាំងស៊ូ ផ្លូវជាតិលេខ៦ ក្នុងទុនវិនិយោគចំនួន ២៥លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ៦៨៤កន្លែង៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ