ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះជាង២ដុល្លារ ដោយសារវឌ្ឍនភាពនៃកិច្ចចរចាជម្លោះអ៊ីស្រាអែល-ហាម៉ាស់
តម្លៃប្រេងបានធ្លាក់ចុះជាង ២ ដុល្លារ កាលពីថ្ងៃសុក្រ ដែលជាថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ដោយសារតែវឌ្ឍនភាពនៃកិច្ចចរចាឆ្ពោះទៅរកបទឈប់បាញ់នៃជម្លោះអ៊ីស្រាអែល-ហាម៉ាស់ និងភាពរឹងមាំនៃលុយដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានធ្លាក់ចុះ ២,៤៨ ដុល្លារ ឬ ២,៩ ភាគរយ មកនៅត្រឹម ៨២,៦៣ ដុល្លារ/បារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅនាពេលអនាគតអាមេរិក ម៉ាក West Texas Intermediate វិញ បានធ្លាក់ចុះ ២,៦៩ ដុល្លារ ឬ ៣,៣ ភាគរយ នៅត្រឹម ៨០,១៣ ដុល្លារ/បារ៉ែល។
ការធ្លាក់ចុះកើតឡើង ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អ៊ែនថូនី ប្ល៊ីងកែន បានឱ្យដឹងថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ក៏ដូចជាការផ្លាស់ប្ដូរចំណាប់ខ្មាំង ជិតសម្រេចបានហើយ។

គួរគូសបញ្ជាក់ថា សង្រ្គាមនៅហ្គាហ្សាកន្លងមក បានបង្កហានិភ័យផ្នែកផ្គត់ផ្គង់ទូទាំងពិភពលោក។ ប្រសិនបើបទឈប់បាញ់សម្រេចឡើង នោះក្រុមប្រដាប់អាវុធហ៊ូធីរបស់យេម៉ែន នឹងឈប់វាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលនឹងផ្អាកលើរំខានដល់ដំណើរដឹកជញ្ជូនរបស់សកល។
ជាមួយគ្នានេះ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានកើនឡើង បន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា ទីផ្សារការងារ និងផលិតកម្មក្នុងស្រុកមានសភាពខ្លាំងជាងការរំពឹងទុក ដោយបន្ថែមសម្ពាធលើតម្លៃប្រេង៕
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


