សេដ្ឋកិច្ច
ធនាគារពិភពលោកតែងតាំងលោកស្រី Tania Meyer ជាប្រធានថ្មីនៅកម្ពុជា
ធនាគារពិភពលោកបានតែងតាំងលោកស្រី Tania Meyer (ថាញ៉ា មេយ័រ) ជាប្រធានគ្រប់គ្រងថ្មីរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជា។ ជាជនជាតិបារាំង លោកស្រី Meyer នឹងដឹកនាំកិច្ចការទាំងឡាយរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាល, វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល។

លោកស្រី ថាញ៉ា មេយ័រ ជាប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅទីក្រុងភ្នំពេញចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះតទៅ និងមើលការខុសត្រូវលើគម្រោងនិងកម្មវិធីអភិវឌ្ឍន៍ទាំងអស់ដែលមានតម្លៃទឹកបា្រក់ចំនួន ១,៧ ប៊ីលានដុល្លារអាមេរិក។
នៅក្នុងមុខតំណែងនេះ លោកស្រី Meyer នឹងដឹកនាំរៀបចំធ្វើឱ្យចប់សព្វគ្រប់នូវឯកសារ “ក្របខណ្ឌភាពជាដៃគូថ្មីរបស់ក្រុមធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា” សម្រាប់អនុវត្តន៍ពីឆ្នាំ ២០២៤ ដល់ ឆ្នាំ២០២៩។
កម្មវិធីនេះគ្រោងនឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានខែខាងមុខនេះ ដោយផ្តោតខ្លាំងលើការពង្រឹងធនធានមនុស្ស តាមរយៈលទ្ធភាពទទួលបានការអប់រំកុមារតូចប្រកបដោយគុណភាព និងសេវាកម្មសុខភាព, លើការបង្កើនភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ដើម្បីបង្កើតការងារកាន់តែប្រសើរ និងភាពធន់ឱ្យបានកាន់តែច្រើន ពិសេសសម្រាប់ក្រុមជនងាយរងគ្រោះ។
លោកស្រី Tania Meyer នាយកគ្រប់គ្រងថ្មីសម្រាប់កម្ពុជា មានប្រសាសន៍ថា៖ “ខ្ញុំមានកិត្តិយសណាស់ដែលបានមកបំពេញតួនាទីថ្មីនៅក្នុងដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីជួយកម្ពុជាឱ្យឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន និងក្នុងការលើកកម្ពស់មូលធនមនុស្ស, បង្កើតការងារ និងក្នុងសកម្មភាពទាក់ទងអាកាសធាតុ ជាប្រយោជន៍ដល់ប្រជាជនគ្រប់រូប ជាពិសេសកុមារ ស្រ្តី និងក្រុមជនងាយរងគ្រោះ នៅកម្ពុជា។”
លោកស្រី Meyer មានបទពិសោធន៍ការងារជាង ១៥ឆ្នាំ នៅក្នុងស្ថាប័នធនាគារពិភពលោក។ ថ្មីៗនេះលោកស្រីធ្លាប់បានកាន់តំណែងប្រធានគ្រប់គ្រងសម្រាប់ប្រទេសយេមេន និងជាតំណាងប្រចាំប្រទេសហ្ស៊កដានី។ លោកស្រីក៏ធ្លាប់បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងក្នុងស្រុកនានានៅអាស៊ី និងអាហ្វ្រិក រួមមាននៅវៀតណាម និងចិន ផងដែរ។
លោកស្រីបន្តតំណែងនេះពីលោកស្រី Maryam Salim ដែលបានផ្លាស់ទៅធ្វើជានាយិកាប្រចាំប្រទេស អេត្យូពី, ស៊ូដង់, ស៊ូដង់ខាងត្បូង និងអេរីត្រេ ក្រោយពីបានដឹកនាំការងារការិយាល័យធនាគារពិភពលោកនៅទីក្រុងភ្នំពេញអស់រយៈពេលបីឆ្នាំកន្លងមក៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


