សេដ្ឋកិច្ច
ការប្រើប្រាស់ប្រាក់រៀលនៅខេត្តព្រៃវែងមានអត្រាខ្ពស់ប្រមាណ៨៨%
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែង បានប្រើប្រាស់ប្រាក់រៀលប្រមាណ ៨៨% សម្រាប់ការចំណាយប្រចាំថ្ងៃ។ នេះបើយោងតាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា។

លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាបានលើកឡើងនៅក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ប្រាក់រៀលជាច្រើន ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ ក្រោយពេលកម្ពុជាមាន សន្តិភាពពេញលេញនៅចុងឆ្នាំ ១៩៩៨។
យោងតាមលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ឆ្នាំ ២០១៧ បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណាយប្រចាំថ្ងៃរបស់ប្រជាជននៅខេត្តព្រៃវែង ក្នុងនោះ ៨៨% គឺជាប្រាក់រៀល។

ក្រោយទទួលបានឯករាជ្យពីបារាំង ឆ្នាំ ១៩៥៣ ហើយធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៤ និងបោះផ្សាយប្រាក់រៀលនៅខែកញ្ញា ឆ្នាំ ១៩៥៥ ក្នុងសម័យសង្គមរាស្រ្តនិយម ប៉ុន្តែកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីដើមឆ្នាំ ១៩៧០ ដែលបានធ្វើឱ្យបាត់បង់ជំនឿទុកចិត្តលើប្រាក់រៀល ហើយនៅរបប ប៉ុល ពត ប្រាក់រៀលត្រូវបានលុបបំបាត់ឈប់ឱ្យប្រើប្រាស់ទាំងស្រុង។
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ រដ្ឋាភិបាលបានកសាងសេដ្ឋកិច្ច-សង្គមឡើងវិញ ហើយប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៨០។

រហូតដល់ដើមឆ្នាំ ១៩៩០ កម្ពុជាបានរៀបចំការបោះឆ្នោតឡើងវិញក្រោមការរៀបចំដោយអ៊ុនតាក់ នៅពេលនេះ អ៊ុនតាក់បានចំណាយក្នុងប្រតិបត្តិការរបស់ខ្លួនផ្ទាល់ជាដុល្លារអាមេរិក យ៉ាងសន្ធឹកសន្ធាប់ រួមផ្សំនិងការហូរចូលនៃជំនួយ និងពាណិជ្ជកម្ម ទេសចរបរទេស ដែលនាំយកដុល្លារមកប្រើដោយផ្ទាល់នៅកម្ពុជា ដែលនាំឱ្យកម្ពុជាបានប្រើយ៉ាងទូលំទូលាយរហូតដល់បច្ចុប្បន្ន៕
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


