ព័ត៌មានជាតិ
មន្រ្តីធនាគារប្រាប់បច្ចេកទេសមួយចំនួន ពីការបោះពុម្ពក្រដាសប្រាក់រៀលចរាចរលើទីផ្សារ
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញក្នុងខេត្តក្រចេះ។
ពិធីនេះ រៀបចំឡើងក្រោមអធីបតីភាពលោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្តក្រចេះ។

ក្នុងឱកាសនោះ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបង្ហាញបច្ចេកទេសមួយចំនួនក្នុងការបោះផ្សាយក្រដាសប្រាក់រៀលថា ការបោះផ្សាយក្រដាសប្រាក់ដែលមានតម្លៃចារឹកខុសគ្នា ក្នុងទំហំខុសគ្នា គឺដើម្បីផ្តល់ភាពងាយស្រួលក្នុងការបែងចែកប្រភេទក្រដាសប្រាក់ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការចំណាំ និងបញ្ចៀសការភាន់ច្រឡំពេលចាយវាយ។
បន្ថែមពីនេះ លោកបានលើកពីសញ្ញាសម្គាល់លើក្រដាសប្រាក់រៀលដែលមានទំហំផ្សេងគ្នា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកពិការភ្នែក អាចសម្គាល់ក្រដាសប្រាក់នីមួយៗតាមរយៈការស្ទាប។
បន្ថែមពីនេះ ការជ្រើសរើសយកពណ៌ដើម្បីរចនាក្រដាសប្រាក់ ក៏ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់អំពីធាតុផ្សំនៃសុវត្ថិភាព និងផ្តោតលើទឹកថ្នាំដែលមានគុណភាព ដើម្បីបង្ការការថតចម្លង។ លោក យឹម លាត បញ្ជាក់បន្ថែម។
លោក យឹម លាត បានគូសបញ្ជាក់ថា បច្ចុប្បន្នដោយសារបច្ចេកវិទ្យាទំនើប ក្រដាសប្រាក់នីមួយៗត្រូវមានពណ៌ស្នូលគោលមួយ ហើយលាយជាមួយពណ៌ផ្សេងៗទៀត (មានតែ ៥ ពណ៌) ហើយការលាយហ្នឹងទៀតសោត ត្រូវធ្វើឱ្យមានពណ៌លាយគ្នាច្រើន ដែលមើលទៅមិនច្បាស់និងមិនមានតែមួយពណ៌។


បន្ថែមពីនេះ មន្រ្តីទេសាភិបាលរងធនាគារជាតិបានពន្យល់ពីការចេញផ្សាយក្រដាសប្រាក់ប្រភេទថ្មី ដែលធ្វើឡើងគឺស្របទៅតាមស្ថានភាពតម្រូវការ និងការពង្រឹងសុវត្ថិភាព។ ការបោះផ្សាយក្រដាសប្រាក់ថ្មីធ្វើឡើងដោយផ្អែកលើការរីកចម្រើននៃទំហំសេដ្ឋកិច្ច ឬដើម្បីប្តូរជំនួសក្រដាសប្រាក់ចាស់ ទក់ និងរហែកនៅលើទីផ្សារ ដែលត្រូវប្រមូលយកទៅកំទេចចោលដោយមិនបញ្ចេញឱ្យចរាចរវិញនោះទេ។ តាមរយៈការប្តូរក្រដាស ថ្មីនេះ ក៏ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់ និងការរក្សាទុកប្រាក់រៀលសម្រាប់សន្សំជាដើម។

ធនគារជាតិ បានដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់តាមបាគងដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុងតំបន់ បានយ៉ាងឆាប់រហ័ស និងមាន ភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។
ជាមួយគ្នានេះ ការដាក់ឱ្យប្រើប្រាស់ស្តង់ដា KHQR កាលពីខែកក្កដា ឆ្នាំ២០២២ ក៏បានសម្រួលដល់ការស្កេនទូទាត់ឆ្លង គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានយ៉ាងពិលាស ព្រមទាំងបានពង្រឹងការតភ្ជាប់ការទូទាត់ឆ្លងដែន នៅក្នុងតំបន់ផងដែរ ។
បច្ចុប្បន្ន ប្រព័ន្ធបាគងអាចធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយ ប្រទេស ថៃ វៀតណាម ឡាវ និងម៉ាឡេស៊ី តាមរយៈការស្កេន QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំបាច់ដូរទៅ ជាដុល្លារអាមេរិកសិននោះទេ។
ធនាគាជាតិនៃកម្ពុជារៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល និងប្រព័ន្ធបាគង នៅខេត្តក្រចេះនេះឡើង ក្នុងគោលបំណងដើម្បីជាការលើកកម្ពស់ និងផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណៈជន អោយមានការយល់ដឹងបន្ថែមពី អត្ថប្រយោជន៍ នៃប្រើប្រាស់ប្រាក់រៀលនៅលើប្រព័ន្ធបាគងដែលមានស្រាប់នៅស្រុក និងបន្តចលនាប្រើប្រាស់ប្រាក់រៀលក្នុងការទូទាត់នៅលើប្រព័ន្ធឌីជិថល។ លើសពីនេះ វាជាការសម្រួលដល់សាធារណៈជន ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការទូទាត់ទំនិញ និងប្រើប្រាស់ប្រាក់រៀលជាតិអោយបានកាន់តែច្រើនបន្ថែមទៀត តាមរយៈកម្មវិធីខាងលើនេះ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


