ព័ត៌មានជាតិ
ចូលរួមប្រកួត ១ ម៉ឺនរៀល ចាយអ្វីបានខ្លះ? យុវជនម្នាក់ឈ្នះ ទទួលបានប្រាក់រង្វាន់ ២ លានរៀល
យុវជនម្នាក់ មកពីទីរួមស្រុកសំបូរ ទទួលបានជយលាភីលេខ១ ដោយទទួលបានប្រាក់រង្វាន់ចំនួន ២ លានរៀន អមដោយប័ណ្ណសរសើរ ក្នុងចំណោមបេក្ខជនជាច្រើននាក់ ដែលបានដាក់ពាក្យចូលរួមប្រកួតផលិតវិឌីអូ ក្រោមប្រធានបទ ប្រាក់ ១ ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តក្រចេះ?
ការប្រកួតផលិតវិឌីអូ ក្រោមប្រធានបទ ១ ម៉ឺនរៀល ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា នៅក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ក្នុងឱកាសអបអរខួបលើកទី៤៥ ទិវាប្រាក់រៀល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅទីរួមខេត្តក្រចេះ។

យុវជនទទួលបានជយលាភីលេខ ១ មានឈ្មោះ យ៉ែម ស៊ីម៉ា រស់នៅទីរួមស្រុកសំបូរ ខេត្តក្រចេះ បានសម្ដែងភាពសប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួមកម្មវិធីមួយនេះ និងបានរៀបរាប់ប្រាប់ថា ការថតវិឌីអូគឺជាចំណង់ចំណូលចិត្ត ជាការស្រឡាញ់ចូលចិត្តរបស់ខ្លួនផ្ទាល់ ហើយឆ្លៀតឱកាសដែលធនាគារជាតិនៃកម្ពុជាចុះមកខេត្តក្រចេះ ហើយចាប់អារម្មណ៍ចូលរួមប្រកួតប្រជែង ធ្វើយ៉ាងម៉េចកុំឲ្យឱកាសនេះរំលងផុត។
យុវជនរូបនេះ បានរៀបរាប់បន្តថា តាមរយះការបង្កើតមាតិកា តើប្រាក់ ១ ម៉ឺនរៀលអាចទិញអ្វី បានខ្លះនៅខេត្តក្រចេះ? គឺជាផ្នែកមួយជម្រុញឲ្យប្រជាជនខ្មែរចាប់ផ្ដើមចាយប្រាក់រៀលឡើងវិញ ដើម្បីជួយគាំទ្រសេដ្ឋកិច្ចជាតិ។


លោក យ៉ែម ស៊ីម៉ា ក៏បានលើកទឹកចិត្តឲ្យយុវជនងាកមកគាំទ្រប្រាក់រៀលខ្មែរ ដើម្បីគាំទ្រសេដ្ឋកិច្ចជាតិ និងដើម្បីភាពងាយស្រួលក្នុងប្រទេសផងដែរ។ មួយទៀត ការចាយប្រាក់រៀល គឺពិតជាសំខាន់នៅក្នុងការជួយលើកស្ទួយ សេដ្ឋកិច្ចជាតិ ក៏ដូចជាការលើកស្ទួយអត្តសញ្ញាណជាតិរបស់យើងផងដែរ។
កម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) នេះដែរ គឺរៀបចំឡើងក្រោមអធិបតីភាព លោក យឹម លាត ទេសាភិបាលរងធនាគាំជាតិនៃកម្ពុជា និងវត្តមានការចូលរួមពី លោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងមន្ទីរគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


