ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែង អំពាវនាវដល់ពលរដ្ឋ ប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តឱ្យចូលរួមប្រើប្រាស់ប្រាក់រៀលខ្មែរឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ខួប ៤៥ ឆ្នាំ ទិវាប្រាក់រៀល នៅព្រឹកថ្ងៃទី១៩ ខែឧសភា លោក សរ សុពុត្រា បានមានប្រសាសន៍ថា តាមរយៈកម្មវិធីដ៏មានសារសំខាន់នាថ្ងៃនេះ ក្នុងនាមអភិបាលខេត្តស្ទឹងត្រែង លោកសូមអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋ ក៏ដូចជាយុវជននៅទូទាំងខេត្ត មេត្រាចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ទាំងការទូទាត់ជាប្រាក់រៀល ការបិតស្លាកថ្លៃទំនិញជាប្រាក់រៀល និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់ការអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល។
លោកបានបន្តថា៖« បច្ចុប្បន្ននេះ យើងសង្កេតឃើញថា ប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកដូចជាការទូទាត់ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុកជាមួយបណ្តាប្រទេស និងក្នុងតំបន់ ដំណើរការទៅបានឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយថ្លៃចំណាយលើប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់ផងដែរ»។
យោងតាមលទ្ធផលសង្កេតរបស់ធនាគារជាតិនៃកម្ពុជា និងJICA បានបង្ហាញថា មានការប្រើប្រាស់ប្រាក់រៀលយ៉ាងទូលំទូលាយ ជាពិសេសនៅតាមទីជនបទ ក្នុងនោះប្រមាណ ៩៣% នៃការចំណាយរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងជាប្រាក់រៀល។

ជាមួយគ្នានោះ លទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយ អង្គការ UNDP ក្នុងឆ្នាំ២០២៣ ក៏បានបង្ហាញដែរថា កម្មករនិយោជិតរោងចក្រដែលរស់នៅតាមបណ្តាខេត្តចាយវាយ ប្រចាំថ្ងៃរហូតដល់ទៅ ៩២% នៃចំណាយសរុប ជាប្រាក់រៀល ជាពិសេសទៅលើ ការស្នាក់នៅ ថ្លៃទឹកភ្លើង ការធ្វើដំណើរជិតឆ្ងាយ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវ។ ចំណែកឯកម្មករនិយោជិតអ្នកដែលរស់នៅទីក្រុងចាយវាយជាប្រាក់រៀលរហូតដល់ ៨២% នៃចំណាយសរុប។ ដូចនេះ ប្រសិនទាំងអ្នកលក់ និងអ្នកទិញប្រើប្រាស់ប្រាក់រៀល តែមួយនោះ គឺនឹងអាចជួយដល់ការលក់ដូរ ឱ្យមានភាពឆាប់រហ័ស ងាយស្រួល និងមិនចាំបាច់ពិបាកគិតគូរដល់អត្រាប្តូរប្រាក់នោះទេ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


