សេដ្ឋកិច្ច
ក្រុមហ៊ុនសិង្ហបុរី សិក្សាឱកាសវិនិយោគលើថាមពលស្អាតផលិតផលចេញពីស្វាយចន្ទីនៅកម្ពុជា
ប្រធានក្រុមហ៊ុន Midori Climate Partner Pte ឯកទេសផលិតកាកសំណល់ស្វាយចន្ទី ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ បានជួបសមាគមស្វាយចន្ទីកម្ពុជា ដើម្បីសិក្សាឱកាសវិនិយោគលើថាមពលស្អាត បានមកពីផលិតផលចន្ទី ឆ្ពោះទៅកាន់ស្វាយចន្ទីសំណល់សូន្យ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ដំណើរការកែច្នៃគ្រាប់ស្វាយចន្ទីឆៅមាន ៣ ដំណាក់កាលទី១ យើងត្រូវការរោងចក្រកែច្នៃ ក្នុងនោះ ១ តោនគ្រាប់ចន្ទីឆៅ ទទួលបានសំបក ៧៥០ គីឡូក្រាម។ ទី២ យើងត្រូវ យកសំបក ទៅគាបយកប្រេង ដោយ ៣ គីឡូក្រាមសំបក ទទួលបានប្រេងមួយគីឡូ។
ទី៣ កាកសំណល់ចុងក្រោយដែលសល់ពីគាប យកទៅឱ្យរោងចក្រទី៣ ដែលអាចកែច្នៃទៅជាកាកសំណល់សរីរាង្គ ផលិតជាជី និងធ្យូងឧស្សាហកម្ម។

លោក អួន ស៊ីឡុត បានបន្តថា ក្រុមហ៊ុនសិង្ហបុរីនេះ ជាក្រុមហ៊ុនទី៣ ដែលប្រធានក្រុមហ៊ុនបានលើកសំណើរថា ប្រសិនបើកម្ពុជាអាចផ្គត់ផ្គង់សំបកចុងក្រោយ ១ ម៉ឺនតោន ក្រុមហ៊ុននឹងបើករោងចក្រផលិត ដើម្បីទ្រទ្រង់អព្យាក្រឹត្យកាបោន ហើយយកសំណល់ទាំងអស់ពីស្វាយចន្ទី ដើម្បីយកមកធ្វើធ្យូងឧសហកម្ម។
លោក អួន ស៊ីឡុត បញ្ជាក់ថា លទ្ធផលផ្គត់ផ្គង់សំបកចុងក្រោយ នៅកម្ពុជានៅមានកម្រិត ដោយសារបច្ចុប្បន្ន មានតែក្រុមហ៊ុន Santana Agro Products តែមួយ ដែលបានចាប់ផ្ដើមគាបប្រេងនៅឆ្នាំនេះ ហើយមិនដឹងថា សមត្ថភាពទទួលបានប៉ុណ្ណា ប៉ុន្តែលោក សង្ឃឹមថា ២ ឬ៣ ឆ្នាំខាងមុខ ក្រុមហ៊ុនជប៉ុន MIRATH Agri Tech អាចកែច្នៃបាន នោះនឹងនៅសល់សំបកហើយបន្តរុញទៅរោងចក្ររោងចក្រកែច្នៃចុងក្រោយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


