ព័ត៌មានជាតិ
ធនាគារកណ្តាលកម្ពុជា-ហ្វីលីពីនសហការគ្នាលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលហ្វីលីពីនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MoU) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិកាលើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសការជំរុញនៃការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។

ការចុះ MoU នេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៨ នៅខេត្តសៀមរាប រវាងលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Ell M. Remolona, Jr. ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីននៅក្នុងកិច្ចប្រជុំទ្វេភាគី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីNBC។
ជាមួយគ្នានេះដែរ ធនាគារកណ្តាលទាំងពីរ បាន ផ្លាស់ប្តូរទស្សនៈលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណើរវិវឌ្ឍន៍នៃប្រព័ន្ធទូទាត់ បញ្ញា សិប្បដ៏ម្មិត និងសន្តិសុខសាយប៊័រ និងហិរញ្ញវត្ថុប្រកបដោយចីរភាព ក៏ដូចជា ពិភាក្សារអំពីកាលានុវត្តភាព សម្រាប់ការបន្តកិច្ចសហប្រតិបត្តិការលើការងារ និងគំនិតផ្តួចផ្តើមនានារបស់ធនាគារកណ្តាលទាំងពីរ។
«អនុស្សរណៈយោគយល់នេះសបញ្ជាក់ឱ្យឃើញពីឆន្ទៈ និងស្មារតីប្តេជ្ញារបស់ធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្តាលហ្វីលីពីន ក្នុងការបង្កើតក្របខ័ណ្ឌជាក់លាក់មួយ សម្រាប់ដំណើរការ សម្របសម្រួលក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ដែលកន្លងមកតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នុងក្របខ័ណ្ឌទាំងទ្វេភាគីនិងតំបន់»។ នេះបើតាម NBC។

លើសពីនោះ ធនាគារកណ្តាលទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ជាពិសេសក្នុងផ្នែកពាក់ព័ន្ធនឹងប្រព័ន្ធប្រតិបត្តិការធនាគារ កណ្តាល ការពភ្ជាប់និងនវានុវត្តន៍ប្រព័ន្ធទូទាត់ នវានុវត្តន៍ហិរញ្ញវត្ថុឌីជីថល ការត្រួតពិនិត្យប្រព័ន្ធធនាគារ ការអភិវឌ្ឍធនធានមនុស្ស និងផ្នែកផ្សេងៗជាច្រើនទៀតសម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
ថ្លែងក្នុងកម្មវិធីដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App”កាលពីថ្ងៃទី១៩ខែសីហាកន្លងទៅនេះ លោកស្រីបណ្ឌិត ជា សិរីថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ ប្រព័ន្ធបាគងមានសមាជិកសរុបចំនួន ៧២ គ្រឹះស្ថាន ក្នុងនោះមានគ្រឹះស្ថានចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ១២ ទៀតបាននិងកំពុងបន្តធ្វើសន្ធានកម្មប្រព័ន្ធ។

លោកស្រីបណ្ឌិតបានគូសបញ្ជាក់ទៀតថាចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងមានចំនួន២២២,៤៣លានប្រតិបត្តិការ (ក្នុងនោះ ៩៨,០៥ លានប្រតិបត្តិការ ជាប្រាក់រៀល និង ១២៤,៣៨លានប្រតិបត្តិការជាប្រាក់ដុល្លារ) និងមានទំហំជាប្រាក់រៀលចំនួន៧៧,៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារអាមេរិកចំនួន៤៦,៣៣ប៊ីលានដុល្លារ។
លោកស្រីបណ្ឌិតបានថ្លែងថា៖«ផ្អែកលើទិន្នន័យខាងលើបង្ហាញថា ប្រតិបត្តិការទូទាត់សងប្រាក់ជាអេឡិចត្រូនិកតាមប្រព័ន្ធបាគង និងKHQR ទទួលបានការពេញនិយមក្នុងការប្រើប្រាស់យ៉ាងឆាប់រហ័សក្នុងចំណោមសាធារណជន ដែលបានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជាបន្តអភិវឌ្ឍប្រព័ន្ធបាគងនៅក្នុងជំហានបន្ទាប់ ក្រោយពីបានដាក់ដំណើរការប្រកបដោយភាពជោគជ័យ ដើម្បីឱ្យប្រព័ន្ធបាគងអាចបំពេញមុខងារកាន់តែសម្បូរបែប អាចសម្រួលដល់សាធារណជនជាតិ និងអន្តរជាតិ ធ្វើប្រតិបត្តិការទូទាត់ឌីជីថល ប្រកបដោយបរិយាបន្ន»៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


