ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោករំពឹងកំណើន ៦,១ ភាគរយ សម្រាប់សេដ្ឋកិច្ចវៀតណាម ជំរុញដោយការនាំចេញ និងវិស័យទេសចរណ៍
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក បានបង្ហាញថា សេដ្ឋកិច្ចរបស់វៀតណាមរំពឹងថានឹងមានកំណើនដ៏រឹងមាំបំផុតមួយក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលជំរុញដោយការនាំចេញផលិតផលចេញពីរោងចក្រ ទេសចរណ៍ និងការស្ទុះឡើងវិញនៃការប្រើប្រាស់ និងការវិនិយោគអាជីវកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម Viet Nam News។

សេដ្ឋកិច្ចវៀតណាម រំពឹងថានឹងកើនឡើង ៦,១ ភាគរយ ក្នុងឆ្នាំ ២០២៤ និងកើនឡើង ៦,៥ ភាគរយ ក្នុងឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ធៀបនឹងកំណើន ៥ ភាគរយ កាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំចុងក្រោយរបស់ធនាគារ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បានគូសបញ្ជាក់ថា សេដ្ឋកិច្ចមិនទាន់ត្រឡប់ទៅរកគន្លងកំណើនមុនវិបត្តិជំងឺរាតត្បាតកូវីដ១៩នៅឡើយទេ ដោយព្រមានបន្តថា គុណភាពទ្រព្យសកម្មរបស់ធនាគារ នៅតែជាកង្វល់មួយដោយសារការកើនឡើងនៃប្រាក់កម្ចីមិនដំណើរការ (NPLs) ហើយបញ្ហានេះគួរតែត្រូវត្រួតពិនិត្យឱ្យដិតដល់។ សេដ្ឋកិច្ចវៀតណាម មានកំណើនប្រមាណ ៧,០២ ភាគរយ នៅឆ្នាំ ២០១៩ ពោលគឺមុនវិបត្តិកូវីដ១៩។
ប្រធានផ្នែកប្រតិបត្តិរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ទទួលបន្ទុកលើម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ លោក Sebastian Eckardt បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ក្នុងអំឡុងពេលឆមាសទី១នៃឆ្នាំនេះ សេដ្ឋកិច្ចរបស់វៀតណាមទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃតម្រូវការនាំចេញ»។ យ៉ាងណាមិញ លោកបន្តថា៖ «ដើម្បីរក្សាសន្ទុះកំណើន អាជ្ញាធរគួរតែធ្វើកំណែទម្រង់រចនាសម្ព័ន្ធឱ្យស៊ីជម្រៅ បង្កើនការវិនិយោគសាធារណៈ ខណៈគ្រប់គ្រងដោយប្រុងប្រយ័ត្ននូវហានិភ័យហិរញ្ញវត្ថុដែលកំពុងកើតឡើង»។

ចំណែកឯសេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំវៀតណាម លោកស្រី Dorsati Madani បានលើកឡើងថា ទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម មានភាពវិជ្ជមានដោយអាចទប់ទល់ជាមួយហានិភ័យផ្សេងៗ ទាំងក្នុងស្រុក និងក្រៅស្រុក ដែលរួមមានដូចជា កំណើនសេដ្ឋកិច្ចពិភពលោកយឺតជាងការរំពឹងទុក ជាពិសេសក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗ ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិនជាដើម។
នៅក្នុងស្រុកវិញ ការចុះខ្សោយនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អាចបំផ្លាញទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងប៉ះពាល់ដល់ការប្រើប្រាស់ និងការវិនិយោគ ខណៈការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ អាចចំណាយពេលយូរជាងការរំពឹងទុក ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការវិនិយោគរបស់វិស័យឯកជន។
លើសពីនេះ ប្រសិនបើគុណភាពទ្រព្យសកម្មរបស់វិស័យហិរញ្ញវត្ថុចុះខ្សោយបន្ថែមទៀត សមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារអាចនឹងធ្លាក់ចុះ ស្របពេលដែលគ្រោះមហន្តរាយធម្មជាតិទាក់ទងនឹងអាកាសធាតុ អាចបង្កហានិភ័យបន្ទាប់បន្សំផ្សេងៗទៀត៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


