សេដ្ឋកិច្ច
ស្រាលម៉ើកំពុងទទួលការគាំទ្រក្នុងស្រុក និងដាក់ផែនការនាំចេញទៅក្រៅប្រទេស
លោក សន ស៊ីនិត កសិករ និងជាម្ចាស់សហគ្រាសផលិតស្រាលម៉ើ មកពីស្រុកតាំងគោក ខេត្តកំពង់ធំ បានកែច្នៃផ្លែលម៉ើផលិតចេញជសា្រដប ដោយយករូបមន្តតាមស្រាក្រហមរបស់ប្រទេសអ៊ីតាលី និងអាមេរិក ដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារផ្លែលម៉ើនេះ មិនអាចរក្សាទុកបានយូរឡើយ។

លោក សន ស៊ីនិតបានប្រាប់ កម្ពុជាថ្មី ថា ដំបូងឡើយលោកត្រឹមតែជាកសិករដាំផ្លែលម៉ើ ប្រមាណ៤០០ដើម នៃផ្ទៃដីសរុបប្រមាណជាង ២ហិកតា តែប៉ុណ្ណោះ។

លោកបន្តថា ដោយសារមើលឃើញថា ផ្លែលម៉ើស្រស់ ដែលប្រមូលផលជារៀងរាល់ឆ្នាំ មិនអាចលក់ទាន់ពេលវេលា ត្បិតដំណាំនេះ មិនអាចរក្សាទុកបានយូរផងនោះ លោក សន ស៊ីនិត ក៏នឹកឃើញគំនិតមួយដោយចាប់យកជំនាញផលិតស្រាដប ដែលមានវត្ថុធាតុដើមស្រាប់ដែលមានក្នុងចម្ការ ដើម្បីដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា។

លោក សន ស៊ីនិត បន្ថែមទៀតថា មូលហេតុដែលលោកជ្រើសរើសផ្លែលម៉ើ មកផលិតជាស្រាដប នេះក៏ដោយសារតែប្រភេទផ្លែនេះ វាមានគុណប្រយោជន៍ជាច្រើន សម្រាប់សុខភាពមនុស្សទូទៅ។ ជាក់ស្ដែងផលិតផលស្រាលម៉ើ របស់លោកក៏បានសិក្សាតាមរូបមន្តស្រាក្រហមរបស់ប្រទេសអ៊ីតាលី និងអាមេរិក តែគ្រាន់មានភាពខុសគ្នាបន្ដិច ត្រង់លោក បានផលិតស្រាដបតាមរបៀបខ្មែរ តាមរយៈការរួមបញ្ចូលគ្នានៃវត្ថុធាតុដើម ផ្លែលម៉ើ និងទឹកឃ្មុំរបស់ខ្មែរ។

លោក សន ស៊ីនិត បានបញ្ជាក់ទៀតថា សម្រាប់ទីផ្សារនាពេលបច្ចុប្បន្ននេះ ស្រាលម៉ើ របស់សហគ្រាស មិនទាន់មានទីផ្សារនាំចេញទៅក្រៅប្រទេសនោះទេ ពោលគឺបានត្រឹមលក់នៅក្នុងទីផ្សារក្នុងស្រុក ខណៈដែលប្រជាជនខ្មែរមួយចំនួនក៏បានស្គាល់ស្រាលម៉ើនេះ ហើយខ្លះទៀតក៏ពុំទាន់បានស្គាល់នៅឡើយ។

អ្វីដែលជាចក្ខុវិស័យរបស់សហគ្រាសកសិកររូបនេះ ចង់ផលិតស្រាលម៉ើដែលមានស្ដង់ដា និងគុណភាព ដែលផលិតដោយជនជាតិខ្មែរ ដើម្បីងាយស្រួលផ្គត់ផ្គង់ទីផ្សារ និងអាចមានឱកាសនាំផលិតផលទាំងនេះទៅកាន់ឆាកអន្ដរជាតិ ផងដែរ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផលិតផលក្នុងស្រុកសំខាន់ៗមានចំណីអាហារ គ្រឿងទេស គ្រឿងសម្អាង កំពុងក្តាប់ចំណែកទីផ្សាររីកធំឡើង


