ព័ត៌មានជាតិ
កម្ពុជាជំរុញការអនុលោមតាមស្តងដារសម្រាប់អាជីវកម្មដើម្បីលើកកម្ពស់ផលិតកម្ម និងការនាំចេញ
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួនាទីសកម្ម និងបុរេសកម្ម ក្នុងការផ្សារភ្ជាប់អាជីវកម្មក្នុងស្រុកជាមួយនឹងការអភិវឌ្ឍស្តង់ដារជាតិ ដើម្បីជំរុញកំណើនផលិតកម្ម និងការនាំចេញ។

ការលើកឡើងរបស់លោក ហែម វណ្ណឌី ធ្វើឡើនៅក្នុងដំណើរទស្សនកិច្ច និងពិភាក្សាការងារនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៤។ លោកបានលើកឡើងពីសារៈសំខាន់នៃការគាំទ្រ និងការកៀគរការចូលរួមពីវិស័យឯកជន ដើម្បីកំណត់សក្តានុពលផលិតកម្មនៅក្នុងខេត្តនីមួយៗ និងរៀបចំបង្កើតស្តង់ដារជាតិពាក់ព័ន្ធ ដែលឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចជាក់លាក់របស់ខេត្ត។
លោកបានសង្កត់ធ្ងន់ថា៖« ការអភិវឌ្ឍស្តង់ដារជាតិមានសារៈសំខាន់ ខណៈដែល អាស៊ាននឹងចាប់ផ្តើមអនុវត្ត “ស្តង់ដារសុខដុមនីយកម្មអាស៊ាន” នៅឆ្នាំ២០២៥។ ផលិតផលដែលអនុលោមតាមស្តង់ដារទាំងនេះ នឹងមានលំហូរកាន់តែសេរីនៅក្នុងតំបន់ ប៉ុន្តែផលិតដែលមិនអនុលោមតាម ស្តង់ដារនឹងប្រឈមការលំបាកកាន់តែខ្លាំងក្នុងការប្រកួតប្រជែង ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារតំបន់»។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានលើកឡើងថា សម្រាប់បណ្តាផលិតផលក្នុងស្រុកដែលអនុលោមតាមស្តងដារនឹងទទួលបានការគាំទ្រពីអតិថិជន ជាពិសេសមានលទ្ធភាពខ្ពស់ក្នុងការនាំចេញ។
លោកបានថ្លែងថា៖«ក្នុងនាមតំណាងឱ្យវិស័យឯកជន យើងតែងតែធ្វើការណែនាំដល់ផលិតករក្នុងស្រុកត្រូវផលិតនូវផលិតដែលអនុលោមតាមស្តង់ដាររបស់ជាតិ ព្រោះថាវាមិនត្រឹមតែជួយបង្កើនទំនុកចិត្តរបស់អតិថិជនមកលើផលិតក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងលើកមុខមាត់ប្រទេសជាតិតាមរយៈការនាំចេញនូវផលិតផលស្តង់ដារដែលទទួលស្គាល់ពីបណ្តាប្រទេសនានាផងដែរ»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក៏បានបានលើកឡើងពីបច្ច័យរំពឹងទុកនៃការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជានៅឆ្នាំ២០២៩ ដោយសង្កត់ធ្ងន់ថា ស្តង់ដារជាតិនឹងមានតួនាទីកាន់តែសំខាន់ក្នុងការគាំទ្រចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា។ ឯកឧត្តមបានណែនាំឱ្យមន្ទីរទាំងបួន ជំរុញចលនា វិស័យឯកជនឱ្យចាប់យកស្ដង់ដារ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផល សេវាកម្ម និងប្រតិបត្តិការរបស់ខ្លួន។
បើយោងតាមរបាយការណ៍របស់ក្រសួង រហូតមកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារប្រមាណ ១៧០០ រួមនឹងការអនុម័តស្តង់ដាថ្មីសម្រាប់ស្រាអង្ករកម្ពុជាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


