សេដ្ឋកិច្ច
កម្ពុជា និងធនាគារពិភពលោក ពិភាក្សាគំនិតផ្តួចផ្តើមសុវត្ថិភាពទឹកកម្ពុជា
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ០៧ ខែមេសា ២០២៦ បានទទួលជួបគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកស្រី Tania Meyer អ្នកគ្រប់គ្រងប្រចាំប្រទេស ដើម្បីពិភាក្សាគំនិតផ្តួចផ្តើម Cambodia Water Security Compact ដែលជាក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ពង្រឹងសុវត្ថិភាពទឹករបស់កម្ពុជា ឆ្នាំ២០២៦-២០៣០។

ក្របខ័ណ្ឌយុទ្ធសាស្ត្រនេះកំណត់ទស្សនវិស័យរួមមួយរបស់កម្ពុជា ដោយផ្អែកលើសសរស្តម្ភចំនួន ៣ គឺ «ទឹកសម្រាប់មនុស្ស» «ទឹកសម្រាប់ស្បៀងអាហារ» និង«ទឹកសម្រាប់ផែនដី» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។
លោក ហែម វណ្ណឌី បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃការរួមបញ្ចូលគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ និងការសម្របសម្រួលអន្តរវិស័យ។ ហើយថា ប្រទេសដែលកំពុងធ្វើឧស្សាហូបនីយកម្ម រួមទាំងកម្ពុជា នឹងមានកំណើននៃតម្រូវការទឹកស្អាតបន្ថែមទៀតនាពេលខាងមុខ។
លោក ហែម វណ្ណឌីយល់ឃើញថា៖ «រចនាសម្ព័ន្ធថ្លៃសេវាទឹកស្អាតបច្ចុប្បន្ន ជាកត្តាគន្លឹះមួយដែលកំណត់ការវិនិ យោគពីវិស័យឯកជនក្នុងវិស័យទឹកស្អាត ដែលទាមទារឱ្យមានការផ្តល់ហិរញ្ញប្បទានសម្បទានបន្ថែមទៀត និងវិធីសាស្ត្រផ្តល់ហិរញ្ញប្បទានដែលកាន់តែមានភាពបត់បែនជាងមុន»។

លោកស្រី Tania Meyer បានបញ្ជាក់ការបន្តគាំទ្ររបស់ធនាគារពិភពលោក លើវិស័យទឹកស្អាតនៅកម្ពុជា ដោយលើកឡើងថា គំនិតផ្តួចផ្តើមនេះនឹងផ្តល់ជាក្របខ័ណ្ឌមួយដែលបញ្ជាក់ការប្តេជ្ញាចិត្ត ក្នុងការកៀរគរដៃគូ រួមទាំងវិស័យឯកជន ដើម្បីជំរុញសុវត្ថិភាពទឹកនៅកម្ពុជា។
ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហការ ដោយរួមបញ្ចូលភាគីពាក់ព័ន្ធ និងកៀរគរហិរញ្ញប្បទានសម្បទាន ទន្ទឹមនឹងនោះធនាគារពិភពលោកនឹងផ្តល់បច្ចុប្បន្នភាពអំពីលទ្ធផលនៃកិច្ចពិភាក្សាអន្តរជាតិលើគំនិតផ្តួចផ្តើមនេះ នាពេលខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


