ព័ត៌មានអន្ដរជាតិ
អំបិលផ្កាឈូក ឬអំបិលហិមាល័យ កើនតម្រូវការខ្ពស់នៅចិន
កាសែតរដ្ឋចិន China Daily បានចុះផ្សាយថា អំបិលពណ៌ផ្កាឈូក ឬអំបិលហិមាល័យ ដែលមានប្រភពពីប្រទេសប៉ាគីស្ថាន កំពុងត្រូវប៉ាន់ទីផ្សារនៅក្នុងប្រទេសចិន ដោយសារតែកំណើនតម្រូវការនៃប្រភេទអំបិលធម្មជាតិសម្បូរជាតិរ៉ែមួយនេះ។

កាសែតដដែលបានចុះផ្សាយថា អំបិលហិមាល័យកំពុងពេញនិយម និងត្រូវបានគេយកទៅប្រើដើម្បីបង់ក្នុងម្ហូបអាហារសម្រាប់ឱកាសផ្សេងៗ រាប់តាំងពីការបោះជំរុំ ការអាំងសាច់សម្រាប់ជប់លៀង និងការអាំងសាច់នៅផ្ទះសម្រាប់ជាលក្ខណៈគ្រួសារ។ វាមិនត្រឹមតែប្រើសម្រាប់បង្កើនរសជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏សម្រាប់គោលបំណងតុបតែងផងដែរ។
លោក Bai Shun នាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Anthela Foods Co Ltd ដែលជាក្រុមហ៊ុនកែច្នៃ និងលក់រាយអំបិលហិមាល័យ បានថ្លែងថា៖ «ដើមឡើយ អ្នកប្រើប្រាស់ជនជាតិចិនវ័យកណ្តាលដែលមានប្រាក់ចំណូលខ្ពស់ៗ គឺជាអ្នកទិញប្រភេទអំបិលនេះសំខាន់។ ប៉ុន្តែក្រោយមក អ្នកប្រើប្រាស់វ័យក្មេងៗក៏ទិញវាផងដែរ ដោយសារតែពួកគេកាន់តែច្រើន ចង់ប្រតិបត្តិនូវរបៀបរស់នៅប្រកបដោយសុខភាពល្អ និងគុណភាព»។

អំបិលហិមាល័យ ភាគច្រើនត្រូវបានគេទាញយកមកពីអណ្តូងរ៉ែអំបិល Warcha ក្នុងប្រទេសប៉ាគីស្ថាន ដែលជាអណ្តូងរ៉ែអំបិលក្រោមដីធំជាងគេទី២នៅលើពិភពលោក ប៉ុន្ទាប់ពីអណ្ដូងរ៉ែអំបិល Sifto នៃប្រទេសកាណាដា។ អំបិលហិមាល័យ បានកកើតឡើងជាង ២០០ លានឆ្នាំមុន ចេញពីគ្រីស្តាល់ទឹកមហាសមុទ្របុរាណ។
គេមើលឃើញថា អំបិលហិមាល័យត្រូវបានគេចាត់ទុកថាជាអំបិលលំដាប់ខ្ពស់បំផុតនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ខណៈមានសេចក្ដីរាយការណ៍ខ្លះថា វាថ្លៃជាងអំបិលទឹកប្រៃធម្មតារហូតដល់ទៅ ២០ ដង ខណៈខ្លះអះអាងថា វាសម្បូរជាតិរ៉ែ និងមានគុណភាពល្អសម្រាប់សុខភាព៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


