ព័ត៌មានអន្ដរជាតិ
ថៃកំណត់គោលដៅកើបចំណូលពីទេសចរណ៍ ១០៣ ប៊ីលានដុល្លារ ឆ្នាំនេះ
រដ្ឋាភិបាលថៃបានកំណត់គោលដៅកើបចំណូលពីវិស័យទេសចរណ៍ប្រមាណ ៣,៥ ទ្រីលានបាត (១០៣ ប៊ីលានដុល្លារ) ដែលជំរុញជាចម្បងដោយការចំណាយរបស់ភ្ញៀវទេសចរបរទេស ទោះបីជាប្រតិបត្តិការទេសចរណ៍ត្អូញត្អែរថាគោលដៅនេះពិបាកនឹងសម្រេចបានក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

មន្រ្តីថៃបានប្រាប់ពីគោលដៅដ៏មហិច្ឆតានេះ កាលពីថ្ងៃចន្ទ នៅពេលអាជ្ញាធរទេសចរណ៍ថៃ (TAT) បានចាប់ផ្តើមបើកព្រឹត្តិការណ៍ «Amazing Thailand Grand Tourism and Sports Year 2025 (ទេសចរណ៍ និងកីឡាដ៏អស្ចារ្យរបស់ថៃឆ្នាំ ២០២៥» ដែលប្រមូលផ្តុំទៅដោយព្រឹត្តិការណ៍ និងសកម្មភាពនានា ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន ៣៩ លាននាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Sorawong Thienthong បានថ្លែងថា រដ្ឋាភិបាលនៅតែមានទំនុកចិត្តក្នុងការទទួលបានទាំងចំណូលពីទេសចរណ៍ និងការមកដល់នៃភ្ញៀវ ក្នុងកម្រិតដូចគ្នានៃឆ្នាំ ២០១៩ ពោលគឺមុនវិបត្តិកូវីដផ្ទុះឡើង។
លោក Sorawong បានថ្លែងថា ទោះបីជាថៃកត់ត្រាពីចំនួនភ្ញៀវទេសចរ និងចំណូលតិចជាងប្រទេសជប៉ុនកាលពីឆ្នាំមុនក៏ដោយ ក៏ថៃមិនផ្ដោតលើការប្រកួតប្រជែងជាមួយប្រទេសដទៃដែរ ប៉ុន្តែនឹងផ្ដោតលើបំបែកកំណត់ត្រាឆ្នាំ ២០១៩ របស់ខ្លួន។
រដ្ឋមន្រ្តីដដែលបន្តថា នាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ចង់ឱ្យចំណូលទេសចរណ៍ឈានដល់ ៣,៥ ទ្រីលានបាត ប្រសិនបើអាចទៅរួច ខណៈវាខ្ពស់ជាងគោលដៅផ្លូវការត្រឹម ៣ ទ្រីលានបាត របស់ TAT ។

លោក Sorawong និយាយថា រដ្ឋាភិបាលថៃនឹងផ្តល់អាទិភាពដល់ការសម្របសម្រួលលំហូរភ្ញៀវទេសចរដោយការបង្កើនជើងហោះហើរចូលប្រទេសថៃ តាមរយៈការផ្តល់ជូននូវ «ប័ណ្ណការមកដល់ឌីជីថល TM6» ក៏ដូចជាការកែលម្អការតភ្ជាប់ ការដឹកជញ្ជូនរវាងគោលដៅសំខាន់ៗ និងទីក្រុងធំៗ។
ចំណែកឯប្រធាន TAT លោក Thapanee Kiatphaibool វិញ បាននិយាយថា ការផ្សព្វផ្សាយទេសចរណ៍នៅឆ្នាំនេះ នឹងដំណើរការក្រោមគោលគំនិតចំនួន ៥ ដែលរួមមាន ការរៀបចំពិធីបុណ្យធំៗដូចជាកម្មវិធីសិល្បៈ វប្បធម៌ និងតន្រ្តី, ការណែនាំភ្ញៀវឱ្យទៅគោលដៅទេសចរណ៍មិនគួររំលង ៥ តំបន់, ការអញ្ជើញបុគ្គលល្បីៗឱ្យមកប្រទេសថៃ, ការផ្ដល់ជូននូវអភ័យឯកសិទ្ធិសេវាកម្មផ្សេងៗដល់ភ្ញៀវ, និងការប្រារព្ធខួបនៃទំនាក់ទំនងជាមួយប្រទេសដទៃទៀតជាដើម។
ទោះបីជាមានគោលដៅ និងគម្រោងដ៏មហិច្ឆតាទាំងនេះក៏ដោយ ប្រតិបត្តិការទេសចរណ៍មួយចំនួននៅតែសម្ដែងការព្រួយបារម្ភលើគោលដៅចំណូលរបស់រដ្ឋាភិបាល ថាពិបាកក្នុងការសម្រេចបាន។ កង្វល់មួយនេះ បណ្ដាលមកពីក្ដីបារម្ភពីសុវត្ថិភាពរបស់ភ្ញៀវចិន កម្សោយនៃសេដ្ឋកិច្ចចិន និងបញ្ហាសេដ្ឋកិច្ចផ្សេងៗបង្កដោយគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិកជាដើម៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


