សេដ្ឋកិច្ច
ក្រសួងកសិកម្ម ដាក់ចេញវិធានការសេដ្ឋកិច្ច រក្សាស្ថិរភាពថ្លៃកសិផល
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ វិធានការសេដ្ឋកិច្ច ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ការសម្រួលខ្សែច្រវាក់តម្លៃរក្សាស្ថិរភាពថ្លៃ និងតម្រង់ទិសដល់កសិករ។

វិធានការនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលាភូមិន្ទរដ្ឋបាលនៅរសៀលថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងផ្តល់យោបល់រៀបចំមុខងារ រចនាសម្ព័ន្ធ លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យបានសមស្របជាមួយនឹងគោលដៅរួមរបស់រាជរដ្ឋាភិបាល។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្មបានដាក់ចេញការងារស្នូលចំនួន ១១ចំណុចលើការវិភាគមុខងាររួមមាន ១. វិធានការ សេដ្ឋកិច្ច ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ការសម្រួលខ្សែច្រវាក់តម្លៃរក្សាស្ថិរភាពថ្លៃ និង តម្រង់ទិសដល់កសិករ ២.ការផ្តល់បច្ចេកទេសកសិកម្ម និងការប្រមូលផល ៣.តម្រង់ទិស សម្រួល ខ្សែច្រវាក់តម្លៃ ៤.ការស្រាវជ្រាវធាតុចូលកសិកម្ម ៥.ការគ្រប់គ្រងធាតុចូលកសិកម្ម ៦.ការគ្រប់គ្រងអនាម័យ និងភូតគាមអនាម័យ ៧.ការផ្តល់សេវាពិសោធន៍ធាតុចូលកសិកម្ម ផ្សេងៗ ៨.ការផ្តល់បច្ចេកទេសកែច្នៃបឋម ៩.ការគ្រប់គ្រងធនធានធម្មជាតិកសិកម្ម រួមមានធន ធានដី ព្រៃឈើ សត្វព្រៃ និងបរិស្ថាន ១០.ការស្រាវជ្រាវ និងបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្ស និងជំនាញវិជ្ជាជីវៈកសិកម្ម ១១.ការគ្រប់គ្រងផលិតកម្មដៃគូ និងវិស័យឯកជន។

លោករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសេចក្តីព្រាងអនុក្រឹត្យនេះនឹងចេញជាផ្លូវការ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តេជ្ញាក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍទៅមុខបន្ថែមទៀត និងជាគំរូមួយដ៏ល្អសម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


