Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី​ព្យាករកំណើនសេដ្ឋកិច្ច ១-៣ ភាគរយ ឆ្នាំនេះ​

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី (MTI) បានព្យាករ​ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេស​នឹងមានត្រឹម​ចន្លោះពី ១-៣ ភាគរយ នៅឆ្នាំ ២០២៥ នេះ​ ​ដោយ​យឺតជាង​កំណើន​ឆ្នាំ ២០២៤ ដោយសារតែជម្លោះភូមិសាស្រ្ត​នយោបាយ និង​ភាព​មិន​ប្រាកដប្រជាសកល។

របាយការណ៍របស់​ក្រសួងដែលចេញ​ផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ បាន​បង្ហាញ​ថា​ សេដ្ឋកិច្ច​របស់​សិង្ហបុរី​បាន​កើនឡើង ៤,៤ ភាគរយ នៅឆ្នាំ ២០២៤ ដោយ​ខ្ពស់​ជាង​ការ​រំពឹង​ទុក ៤ ភាគរយ។ ​​កំណើន​នេះ​ជំរុញ​ដោយ​ការកើន​ឡើងសេដ្ឋកិច្ច​ ៥ ភាគរយ នៅត្រីមាសចុង​ក្រោយ​ឆ្នាំ ២០២៤។ ​

យ៉ាងណា​មិញ ​MTI បាន​ដាក់រក្សា​ការព្យាករ​កំណើនសេដ្ឋកិច្ចរបស់ប្រទេស​​ ត្រឹម​ចន្លោះពី ១-៣ ភាគរយ ដោយបណ្ដាល​មក​ពី​ហាណិភ័យក្នុង និងក្រៅស្រុក​ជា​ច្រើន​ រួមទាំង​ជម្លោះភូមិសាស្ត្រនយោបាយ និងភាពមិន​ប្រាកដប្រជា​ខ្ពស់លើគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ​លោក ដូណាល់ ត្រាំ។ ជាមួយ​គ្នា​នោះ ភាពមិនប្រាកដប្រជានៃគោលនយោបាយសេដ្ឋកិច្ចសកលកាន់តែធំ អាចបង្អាក់ការវិនិយោគ និងពាណិជ្ជកម្មសកល ហើយដាក់បន្តុក​លើកំណើនសេដ្ឋកិច្ច​ពិភពលោក ក៏ដូចជា​សិង្ហបុរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា​មិញ MTI បាននិយាយថា វិស័យសេវាកម្មដែលទាក់ទងនឹងការផលិត និងពាណិជ្ជកម្មនៅ​សិង្ហបុរី រំពឹងថានឹងបន្ត​កើនឡើង​នៅឆ្នាំ ២០២៥ ទោះបីជាល្បឿននៃកំណើនរបស់វិស័យ​ទាំងនេះ ទំនងជាមានកម្រិតយឺត​ជាង​ឆ្នាំ​ ២០២៤​ ក៏ដោយ។

នៅក្នុងវិស័យផលិតកម្ម ​គ្រឿង​អេឡិចត្រូនិក​នឹង​កើន​ឡើង​ក្នុងល្បឿនស្ថិរភាព ដែល​គាំទ្រដោយតម្រូវ​ការ​ដ៏រឹងមាំសម្រាប់បន្ទះឈីប​នៅក្នុងកុំព្យូទ័រ ស្មាតហ្វូន និង​មជ្ឈមណ្ឌលទិន្នន័យជាដើម​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម