Connect with us

សេដ្ឋកិច្ច

របរចិញ្ចឹមកន្ធាយលក់ នៅមានតម្រូវការធម្មតា​ ខណៈការផ្គត់ផ្គង់លើទីផ្សារនៅមានកម្រិត

បានផុស

នៅ

ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងថា ទីផ្សារចិញ្ចឹមកន្ធាយលក់បច្ចុប្បន្ននេះ​​ នៅតែមានតម្រូវការធម្មតា ខណៈការផ្គត់ផ្គង់លើទីផ្សារនៅមានកម្រិតនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចន បូរិន អាយុ២៩ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ បានប្រាប់ កម្ពុជាថ្មី ថា ទីផ្សារការចិញ្ចឹមកន្ធាយនាពេលបច្ចុប្បន្ន នៅតែមានតម្រូវការធម្មតា មិនខុសអ្វីពីឆ្នាំមុនៗ គ្រាន់តែការផ្គត់ផ្គង់ទៅកាន់ទីផ្សារនៅពុំទាន់បានគ្រប់គ្រាន់នៅឡើយ។ លោក​បន្តថា មូលហេតុដែលនាំឱ្យការផ្គត់ផ្គង់មិនទាន់គ្រប់គ្រាន់នេះក៏ដោយសារតែ មានតម្រូវការកន្ធាយជាប្រចាំថ្ងៃ ពិសេសនៅតាមភោជនីយដ្ឋាន និងហាងមួយចំនួន ដែលត្រូវការកន្ធាយយកទៅចម្អិនធ្វើម្ហូបជូនភ្ញៀវបរិភោគជារៀងរាល់ថ្ងៃ។

បូរិន បានឱ្យដឹងទៀតថា ទាក់ទងនឹងតម្លៃវិញ កន្ធាយនៅតែអាចលក់ចេញក្នុងតម្លៃដដែល ដោយក្នុងមួយគីឡូក្រាម អាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១០ដុល្លារ​ ទៅ១៥ដុល្លារ។

មូលហេតុដែលកន្ធាយនៅតែលក់បានថ្លៃ បូរិន បានឱ្យដឹងទៀតថា កន្ធាយជាសត្វចិញ្ចឹមស្របច្បាប់ និងមានការចរាចរលក់នៅលើទីផ្សារជាប្រចាំ ដោយសារតែវាមានរសជាតិឆ្ញាញ់ មួយវិញទៀត សត្វកន្ធាយពុំសូវមានអ្នកចិញ្ចឹមច្រើន ​ ទើបធ្វើឱ្យវា​មាន​តម្រូវ​ការ​ខ្ពស់​ជាងសត្វចិញ្ចឹមផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់ម្ចាស់កសិដ្ឋាន។

បើក្រឡេកទៅកាន់អតីតកាលវិញ បូរិន ជាយុវជនម្នាក់ដែលហ៊ានចំណាយដើមទុនប្រមាណជាង៥ម៉ឺនដុល្លារ ក្នុងការបើកដំណើរការកសិដ្ឋានចិញ្ចឹមកន្ធាយនេះឡើងមកកាលពីឆ្នាំ២០១៨កន្លងទៅ តែបូរិន ក៏អាចទាញប្រាក់ចំណូលពីមុខរបរនេះបានជាង ២០០០ដុល្លារក្នុងមួយខែ ផងដែរ។

កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ របស់លោក ចន បូរិន បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងគីឡូម៉ែត្រលេខ ១១៥ ផ្លូវជាតិលេខ៨ ស្រុកកំចាយមារ ខេត្តព្រៃវែង៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម