ព័ត៌មានអន្ដរជាតិ
សិង្ហបុរីគ្រោងផ្ដល់ប្រាក់ដល់ពលរដ្ឋគ្មានការងារធ្វើ ម្នាក់ ៤ ៥០០ ដុល្លារ/ខែ
រដ្ឋាភិបាលសិង្ហបុរីមានគម្រោងផ្ដល់ប្រាក់ប្រចាំខែប្រមាណ ៦ ០០០ ដុល្លារសិង្ហបុរី (៤ ៥០០ ដុល្លារអាមេរិក) ក្នុងរយៈពេល ៦ ខែ ដល់ពលរដ្ឋដែលគ្មានការងារធ្វើដោយ «មិនតាមចិត្តចង់» ដោយកម្មវិធីនេះនឹងចាប់ផ្ដើមអនុវត្តពីពាក់កណ្ដាលខែមេសា តទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Straits Times កាលពីថ្ងៃអាទិត្យ។

ក្រោមគម្រោងដែលមានឈ្មោះថា «SkillsFuture Jobseeker Support» ពលរដ្ឋសិង្ហបុរីដែលមានអាយុចាប់ពី ២១ ឆ្នាំឡើងទៅ មានសិទ្ធិទទួលបានកញ្ចប់ប្រាក់នេះ ប្រសិនបើ(មុនគ្មានការងារធ្វើ) ពួកគេបានធ្វើការនៅសិង្ហបុរីយ៉ាងហោចណាស់ ៦ ខែ កាលពីឆ្នាំមុន ហើយមានប្រាក់ចំណូលប្រចាំខែជាមធ្យម ៥ ០០០ ដុល្លារសិង្ហបុរី ឬតិចជាងនេះ ក្នុងអំឡុងពេលនោះ។
ពួកគេត្រូវតែគ្មានការងារធ្វើយ៉ាងហោចណាស់ ១ ខែ ចាប់តាំងពីថ្ងៃចុងក្រោយការងាររបស់ខ្លួន ក្រោមហេតុផលហួសពីការគ្រប់គ្រងរបស់ពួកគេ ដូចជាការបញ្ឈប់ពីការងារ ការបិទអាជីវកម្ម ឬឈប់ដោយសារបញ្ហាសុខភាពជាដើម។ ជាមួយគ្នានោះ លំនៅដ្ឋានដែលពួកគេស្នាក់នៅ ក៏ត្រូវមានតម្លៃប្រចាំឆ្នាំ ៣១ ០០០ ដុល្លារសិង្ហបុរី ឬតិចជាងនេះ។ ការផ្ដល់ប្រាក់ពីរដ្ឋាភិបាលនឹងឈប់ នៅពេលដែលពួកគេរកការងារបានធ្វើ។

ទេសរដ្ឋមន្ត្រីនៃក្រសួងការងារសិង្ហបុរី លោក Koh Poh Koon បានថ្លែងថា អ្នកដាក់ពាក្យសុំប្រាក់ឧបត្ថម្ភ ក៏ត្រូវតែបំពេញសំណុំឯកសារនៃ «សកម្មភាពទាក់ទងនឹងការងារ» ជារៀងរាល់ខែផងដែរ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការទទួលបានប្រាក់នេះ។ សកម្មភាពទាំងនោះ រួមមាន ការធ្វើបច្ចុប្បន្នភាពប្រវត្តិរូបរបស់ពួកគេ ការចូលរួមពិព័រណ៍ការងារ និងសិក្ខាសាលាផ្សេងៗ ដែលត្រូវបានរៀបចំឡើងដើម្បីសម្រួលពួកគេក្នុងការរកការងារធ្វើ។
ទេសរដ្ឋមន្ត្រីដដែល បានឱ្យដឹងផងដែរថា ប្រាក់ប្រហែល ២០០ លានដុល្លារអាមេរិក ត្រូវបានបញ្ចេញសម្រាប់កញ្ចប់ឧបត្ថម្ភនេះ ហើយនឹងជួយដល់ពលរដ្ឋប្រហែល ៦០ ០០០ នាក់/ឆ្នាំ ឬច្រើនជាង ៦០ ភាគរយ នៃអ្នកគ្មានការងារដោយមិនតាមចិត្ត៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


