Connect with us

សេដ្ឋកិច្ច

ផលិតកម្មអំបិលក្នុងខេត្តកំពត សម្រេចបានជាង ១២ ម៉ឺនតោននៅឆ្នាំ ២០២៤

បានផុស

នៅ

ខេត្តកំពតមានផ្ទៃដីស្រែអំបិលសរុបចំនួន ៣៤៨៩ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល ២៦៤០ ហិកតា និងទទួលបានទិន្នផលសរុបចំនួន ១២៨ ៤៧៥ ហិកតានៅឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន ណារិន ប្រធាន​សមាគម​ផលិត​អំបិល​កម្ពុជា បានឱ្យដឹងថា ផលិត​កម្ម​អំបិល​រដូវកាលថ្មី ​បាន​ចាប់​ផ្តើមតាំងពីខែតុលា ឆ្នាំ ២០២៤​ មក ដែល​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​អាច​ប្រមូល​ផល​បាន​ខ្លះ​ៗ ​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​។

លោកបញ្ជាក់ថា ការប្រមូលផលផ្អាករយៈពេល ៣០ ថ្ងៃ ចាប់ពីចុងខែ កុម្ភៈ និងដើមខែមីនា ដោយសារអាកាសធាតុធ្លាក់ភ្លៀង។ តម្លៃអំបិលបន្តធ្លាក់ចុះ​ ដែលតម្លៃ​ជា​មធ្យមអាចលក់បាន ៥ ពាន់រៀល ទៅ ៨ ពាន់រៀល ក្នុងមួយបាវ ៥០ គីឡូក្រាម នាពេល​បច្ចុប្បន្ននេះ។

យោងតាមក្រសួងឧស្សាហកម្ម ផលិតកម្មអំបិលកម្ពុជាសម្រេចបានជាង ១៦ ម៉ឺនតោន (១៦៨ ៨៨២) នៅក្នុងឆ្នាំ ២០២៤ លើ​ផ្ទៃ​ដីស្រែអំបិលជិត ៤ ពាន់ហិកតា (៣ ៩៨៧) (កំពត ៣ ៤៨៩ហិកតា កែប ៤៩៧​ហិក​តា)។

កម្ពុជាមានក្រុមផលិតអំបិលចំនួន ១៩១ ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ១២៨ ៤៧៤ តោន ខេត្តកែប ផលិតបាន ៤០ ៤០៨ តោន​។ ការលក់ចេញបានចំនួន ៧៤ ១៨៥ តោន។

ក្នុង​មួយ​ឆ្នាំៗ​ កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី​ ៧-១០​ ម៉ឺន​តោន ​ដើម្បី​បំពេញតម្រូវការ​​ក្នុងស្រុក​។ ក្រៅពី​ផល​អំបិល​ក្នុងស្រុក បណ្តា​ខេត្ត​នៅជាប់​ព្រំដែន​ថៃ និង​វៀតណាម ក៏​តែង​នាំចូល​អំបិល​មក​ដាក់លក់​ផងដែរ​ ប៉ុន្តែនៅឆ្នាំ ២០២៤ ពុំមាន​ការ​នាំអំបិលចូលពីបរទេសនោះទេ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម