ព័ត៌មានអន្ដរជាតិ
ឡាវចុះកិច្ចព្រមព្រៀងគម្រោងថាមពលស្អាត ១,៤៥ ប៊ីលានដុល្លារ ជាមួយក្រុមហ៊ុនចិន
ប្រទេសឡាវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាមពលស្អាត តម្លៃ ១,៤៥ ប៊ីលានដុល្លារជាមួយក្រុមហ៊ុនផលិតឧបករណ៍រោងចក្រថាមពលចិន ចំពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះជំរុញបន្ថែមនូវការផលិត និងការផ្គត់ផ្គង់ថាមពលស្អាត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃចន្ទ។

ក្រុមហ៊ុន China Western Power Industrial សហការជាមួយក្រុមហ៊ុនសំណង់មានមូលដ្ឋាននៅសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរោងចក្រថាមពល Xekong Thermal Power Plant ក្នុងប្រទេសឡាវ ដើម្បីរចនា ផ្គត់ផ្គង់ និងសាងសង់គម្រោងថាមពលស្អាត ១ ៨០០ មេហ្គាវ៉ាត់នៅភាគខាងត្បូងប្រទេសឡាវ។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុន។
គម្រោងនេះ រំពឹងថានឹងបញ្ចប់នៅដើមឆ្នាំ ២០៣០ ដោយការរចនាគម្រោងដំបូង គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។ ឯកសាររបស់ក្រុមហ៊ុនដដែល មិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រភពថាមពលនៃគម្រោងនោះទេ។

ក្រុមហ៊ុន China Western Power ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែកចាយថាមពលដែលមានតម្លៃ ២២៨,៨ លានដុល្លារ ជាមួយក្រុមហ៊ុនឡាវដូចគ្នាផងដែរ។ នៅឆ្នាំ ២០២២ ក្រុមហ៊ុននេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ និងសេវាកម្ម ក្នុងតម្លៃ ៤០៩ លានដុល្លារ ជាមួយក្រុមហ៊ុនថាមពលមួយផ្សេងទៀតក្នុងប្រទេសឡាវ។
គួរគូសបញ្ជាក់ថា ឡាវ ផលិតថាមពលអគ្គិសនីប្រហែល ៨០ ភាគរយ ពីវារីអគ្គិសនីក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែក៏បានព្យាយាមបង្កើនថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ផងដែរ។
ការនាំចេញថាមពលអគ្គិសនី ដែលទៅកាន់ប្រទេសជិតខាងរួមមានថៃ និងវៀតណាម បានរួមចំណែកដ៏សំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ឡាវ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


