ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចឡាវកើនឡើង ៤,៨% នៅឆ្នាំមុន
ការិយាល័យស្ថិតិឡាវ បានឱ្យដឹងថា ប្រទេសឡាវបានកត់ត្រានូវកំណើនសេដ្ឋកិច្ច ៤,៨% នៅឆ្នាំ ២០២៥ ដែលបង្ហាញពីការងើបឡើងវិញជាលំដាប់នៅទូទាំងវិស័យសំខាន់ៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times។

វិស័យសេវាកម្ម ផលិតកម្ម និងកសិកម្ម នៅតែជាសសរស្តម្ភសំខាន់ៗដែលគាំទ្រដល់ដំណើរការសេដ្ឋកិច្ចទាំងមូល។
សេវាកម្មរួមចំណែក ៣៦,៣% នៃសេដ្ឋកិច្ច ដែលគាំទ្រដោយកំណើននៃសកម្មភាពទាក់ទងនឹងទេសចរណ៍ ការដឹកជញ្ជូន និងពាណិជ្ជកម្ម។ ចំណែកវិស័យផលិតកម្មវិញ រួមចំណែក ៣២% និងកសិកម្ម ២០,៣%។
ទៅមុខទៀត រដ្ឋាភិបាលឡាវមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចឱ្យបានដល់យ៉ាងហោចណាស់ ៥,៥% នៅឆ្នាំ ២០២៦ ដែលលើសពីការព្យាករបច្ចុប្បន្ន ៥,១%។ ឧស្សាហកម្មទេសចរណ៍ ថាមពល ភស្តុភារកម្ម កសិកម្ម និងឧស្សាហកម្មកែច្នៃកសិ-ឧស្សាហកម្ម ត្រូវបានកំណត់ថាជាកត្តាជំរុញដ៏សំខាន់សម្រាប់ឆ្នាំ ២០២៦។
ក្រៅពីនេះ ឡាវក៏មានគោលបំណងបង្កើនកម្រិតចំណូលបន្ថែមទៀតផងដែរ ដោយផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ម្នាក់ ត្រូវបានព្យាករនៅ ២ ២៣៨ ដុល្លារអាមេរិក/ម្នាក់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


