ព័ត៌មានអន្ដរជាតិ
ថៃកំណត់គោលដៅទម្លាក់អតិរេកពាណិជ្ជកម្មជាមួយអាមេរិកមកត្រឹម ២០ ប៊ីលានដុល្លារ
មន្ត្រីក្រសួងឧស្សាហកម្មថៃ បាននិយាយនៅថ្ងៃសុក្រថា ថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ ប៊ីលានដុល្លារ តាមរយៈការបង្កើនការនាំចូលផលិតផលរបស់សហរដ្ឋអាមេរិក ក្នុងជំហានបញ្ចៀសពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ថៃកាលពីឆ្នាំមុន ដោយរួមចំណែក ១៨,៣ ភាគរយ នៃការនាំចេញសរុប ឬប្រមាណ ៥៤,៩៦ ប៊ីលានដុល្លារ។
ប្រធានការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មនៃក្រសួងឧស្សាហកម្ម លោក Passakorn Chairat មិនបានកំណត់ពេលវេលាសម្រាប់ការកាត់បន្ថយអតិរេកពាណិជ្ជកម្មទេ ប៉ុន្តែបានប្រាប់សន្និសីទខ្លីមួយថា រដ្ឋាភិបាលនឹងបង្កើនការនាំចូលផលិតផលកសិកម្ម ដូចជាពោត សណ្តែកសៀង និងអេទីឡែន ដែលអាចប៉ះពាល់ដល់ផលិតផលក្នុងស្រុក។

ក្រសួងពាណិជ្ជកម្មបាននិយាយថា ថៃមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកចំនួន ៣៥,៤ ប៊ីលានដុល្លារកាលពីឆ្នាំមុន ប៉ុន្តែសហរដ្ឋអាមេរិកនិយាយថា ខ្លួនមានឱនភាពពាណិជ្ជកម្មជាមួយថៃរហូតដល់ ៤៥,៦ ប៊ីលានដុល្លារ។
លោក Passakorn បាននិយាយថា រដ្ឋាភិបាលថៃបានពិភាក្សាអំពីការរៀបចំយុទ្ធសាស្ត្រ ដើម្បីដោះស្រាយវិធានការពន្ធរបស់សហរដ្ឋអាមេរិក។ លោកបានប្រាប់រ៉យទ័រថា៖ «ព័ត៌មាននេះ ត្រូវបានចែករំលែកនៅឯកិច្ចប្រជុំមួយនៅថ្ងៃនេះ»។
គួរគូសបញ្ជាក់ថា លោក ត្រាំ កន្លងមក បានព្រមានដាក់ពន្ធលើប្រទេសផ្សេងៗ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក។ ពន្ធឱ្យស្មើគ្នារបស់លោក គ្រោងនឹងចូលជាធរមាននៅថ្ងៃទី ២ មេសា នេះ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


