សេដ្ឋកិច្ច
អ្នករត់តាក់ស៊ី៖ បច្ចុប្បន្ន របរដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់
ក្រុមអ្នករត់តាក់ស៊ី នៅត្រង់ចំណតផ្សារធំថ្មី បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ របរដឹកអ្នកដំណើរមិនសូវកាក់កប ប៉ុន្ដែជំនួសដោយការផ្ញើអីវ៉ាន់ និងទំនិញគ្រប់ប្រភេទទៅវិញ។

លោក ថេង នាត អ្នករត់តាក់ស៊ី ភ្នំពេញ-ត្បូងឃ្មុំ បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៤ ខែមេសានេះ ថា មុខរបរដឹកអ្នកដំណើររបស់លោកសម្រាប់ពេលបច្ចុប្បន្ននេះ ហាក់មិនសូវកាក់កបដូចកាលពីជាង១០ឆ្នាំមុន នោះឡើយ ពោលគឺមានត្រឹមតែម៉ូយស្គាល់គ្នា និងអ្នកផ្ញើអីវ៉ាន់បន្ដិចបន្ដួច តែប៉ុណ្ណោះ។

លោក បន្តថា «មូលហេតុដែលមិនសូវមានអ្នកជិះដូចកាលពីមុន ក៏ព្រោះតែសម័យបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរភាគច្រើនសម្បូរយានជំនិះផ្ទាល់ ដូចជា៖ រថយន្ត ម៉ូតូ និងកង់បី ជាដើម។ កត្តាទាំងនេះហើយ ដែលនាំឱ្យមុខរបររត់តាក់ស៊ី ថមថយចុះពីមួយឆ្នាំទៅមួយឆ្នាំបែបនេះ។
ចំណែក លោក តុង គឹមឈន អ្នករត់តាក់ស៊ី ភ្នំពេញ-កោះកុង ក៏បានលើកឡើងដូចគ្នាដែរថា របរតាក់ស៊ី រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់រៀងលំបាកបន្ដិច នេះក៏ព្រោះតែប្រជាពលរដ្ឋទូទៅ សម្បូរយានជំនិះផ្ទាល់ខ្លួនច្រើន មិនសូវប្រើប្រាស់សេវាកម្មតាក់ស៊ី ដូចកាលពីប៉ុន្មានឆ្នាំមុន។

លោក គឹមឈន បន្តថា ជារៀងរាល់ថ្ងៃ លោកតែងតែងើបពីព្រឹកដើម្បីដើរប្រមូលភ្ញៀវចេញពីខេត្តឡើងមកភ្នំពេញ និងល្ងាចទទួលអីវ៉ាន់ពីភ្នំពេញចុះទៅតាមខេត្តវិញជារៀងរាល់ថ្ងៃ។ ចំពោះតម្លៃវិញ អ្នករត់តាក់ស៊ីរូបនេះ បញ្ជាក់ថា ក្នុងអ្នកដំណើរម្នាក់លោកយកតម្លៃ ៦០០០០រៀល ចំណែកអីវ់ាន់បន្តិចបន្ដួចមិនគិតថ្លៃនោះឡើយ។

យ៉ាងណាមិញ លោក ចាន់ ដែលជាអ្នករត់តាក់ស៊ីម្នាក់ទៀត ក៏បានលើកឡើងស្រដៀងៗគ្នាដែរថា របររត់តាក់ស៊ី របស់លោកសព្វថ្ងៃនេះ រត់បានម៉ូយយ៉ាងច្រើន៤នាក់ ទៅ៥នាក់ តែប៉ុណ្ណោះ។ អ្នករត់តាក់ស៊ី រូបនេះ បញ្ជាក់ច្បាស់ៗថា «សម្រាប់ខ្ញុំ ក្រៅពីដឹកអ្នកដំណើរ ក៏ឆ្លៀតបញ្ញើអីវ៉ាន់បន្ថែមទៀត ដើម្បីបានទូទាត់ទៅលើការចំណាយថ្លៃប្រេង-សាំង បើមិនដូច្នេះទេ! គឺដាច់បាយហើយបង»៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


