ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងឡើងជាង ១ ភាគរយ ជំរុញដោយទណ្ឌកម្មលើអ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិ បានកើនឡើងជាង ១ ភាគរយ សម្រាប់ការជួញដូរនៅថ្ងៃពុធនេះ ដែលជំរុញដោយទណ្ឌកម្មជុំថ្មីលើប្រទេសផលិតប្រេងធំអ៊ីរ៉ង់ ការធ្លាក់ចុះស្ដុកប្រេងរបស់សហរដ្ឋអាមេរិក និងការបន្ទន់ជំហរពន្ធដាក់ចិនរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៤ មេសា ដោយជួញដូរនៅតម្លៃ ៦៨,៦៥ ដុល្លារ/បារ៉ែល កើនឡើង ១,១០ ដុល្លារ ឬ ១,៦៣ ភាគរយ។ ចំណែកឯប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ១,១២ ដុល្លារ ឬ ១,៧៦ ភាគរយ ដល់ ៦៤,៧៩ ដុល្លារ/បារ៉ែល។
តម្លៃប្រេងកើនឡើងជាថ្មី ក្រោយក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកបានចេញទណ្ឌកម្មថ្មី ដែលផ្តោតលើសេដ្ឋីរបស់អ៊ីរ៉ង់ ដែលមានបណ្តាញដឹកជញ្ជូនឧស្ម័នប្រេងពង្រាវ និងប្រេងឆៅរបស់អ៊ីរ៉ង់ចេញក្រៅប្រទេស។
ទន្ទឹមនឹងនេះ ប្រភពទីផ្សារឯណោះវិញ បាននិយាយដោយដកស្រង់ទិន្នន័យរបស់វិទ្យាស្ថានប្រេងអាមេរិក ថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះប្រហែល ៤,៦ លានបារ៉ែល កាលពីសប្តាហ៍មុន ខណៈស្តុកប្រេងសាំង ធ្លាក់ចុះ ២,២ លានបារ៉ែល។
ជាមួយគ្នានេះផងដែរ លោក ត្រាំ កាលពីថ្ងៃអង្គារបានបន្ទន់ជំហររបស់ខ្លួនដាក់ចិន ដោយប្រកាសពីគម្រោងកាត់បន្ថយពន្ធលើទំនិញចិនជាគំហុក ដែលអាចធ្វើឱ្យកង្វល់សេដ្ឋកិច្ចបានស្រាកស្រាន្ត៕
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


