ការនាំចេញទុរេនរបស់វៀតណាមនៅតែកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ ១០,៤% ដល់ ៣,៣ ប៊ីលានដុល្លារ ចន្លោះពីខែមករា ដល់ខែតុលា
បណ្ដាម្ចាស់ចម្ការទុរេននៅខេត្ត ដាក់ឡាក់ នៃប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ចំពេលការនាំចេញរងការរំខានជាថ្មី
ការនាំចេញទុរេនរបស់វៀតណាមបានស្ទុះងើបឡើងវិញ ក្រោយធ្លាក់ចុះខ្លាំងនៅប៉ុន្មានខែជាប់ៗគ្នាកាលដើមឆ្នាំ ២០២៥ នេះ បន្ទាប់ពីចិនរឹតត្បឹត
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម កំពុងបង្កើត ហើយនឹងចេញដំណើរការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារសម្រាប់ទុរេន ដាច់ដោយឡែកតែឯង។
ការរឹតបន្តឹង និងការព្រមានរបស់ចិន បានធ្វើឱ្យវៀតណាមជួបឧបសគ្គក្នុងការនាំចេញទុរេនទៅចិន ដែលជាទីផ្សារទុរេនដ៏ធំបំផុត
តម្លៃទុរេនវៀតណាមធ្លាក់ចុះខ្លាំង ចំពេលរដូវប្រមូលផលធំខិតចូលមកដល់ ដោយសារតែការរឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមីលើទុរេននាំចូលរបស់ចិន ធ្វើឱ្យការនាំចេញធ្លាក់ចុះជាគំហុក ហើយបង្កើនការផ្គត់ផ្គង់លើសតម្រូវការហូរហៀរពេញទីផ្សារក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម VnExpress និង Saigon News។ បើតាម VnExpress ឈ្មួញនាំចេញទុរេននិយាយថា ការត្រួតពិនិត្យទុរេនតាមកុងតឺន័រវៀតណាមចំណាយពេលរហូត ១ សប្ដាហ៍ ហើយទម្រាំបានទៅដល់កន្លែងលក់បោះដុំនៅចិន វាខូចគុណភាពបាត់ទៅហើយ។ នេះគឺជាមូលហេតុដ៏ធំដែលធ្វើឱ្យការនាំចេញទុរេនរបស់វៀតណាមធ្លាក់ចុះជាគំហុក ប្រមាណ ៨៣ ភាគរយ មកនៅត្រឹម ២៧ លានដុល្លារ ក្នុងរយៈពេល...