សេដ្ឋកិច្ច
ធនាគារជាតិ និងក្រសួងអប់រំ លើកកម្ពស់ការទូទាត់ប្រាក់រៀលតាមគ្រឹះស្ថានអប់រំ
ធនាគារជាតិ និងក្រសួងអប់រំ យុវជន និងកីឡា បានរួមគ្នាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

សេចក្តីណែនាំរួមស្តីពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់សេវាទូទាត់នៅតាមគ្រឹះស្ថានសិក្សារវាងធនាគារជាតិ នៃកម្ពុជា និងក្រសួងអប់រំចុះថ្ងៃទី ០៩ ខែឧសភាបានឱ្យដឹងថា៖ «ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្នគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលស្ថិតនៅក្រោមចំណុះក្រសួងអប់រំ ត្រូវពិនិត្យលទ្ធភាពបើកគណនីប្រាក់បញ្ញើ គណនីទូទាត់សងប្រាក់ជាប្រាក់រៀល និងបើកប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារជូនដល់គ្រប់បុគ្គលិកអប់រំទាំងអស់រួមមាន បុគ្គលិកពេញម៉ោង បុគ្គលិកកិច្ចសន្យា និងបុគ្គលិកវេលាកាល ទាំងជនជាតិកម្ពុជា និងបរទេស»។
បង្ហាញតម្លៃសិក្សា និងសេវានានាជាប្រាក់រៀល តម្លៃជា រូបិយប័ណ្ណបរទេស អាចគណនាដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការ។ រៀបចំយន្តការសម្របសម្រួល និងលើកទឹកចិត្តដល់បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា ឬអ្នកអាណាព្យាបាលរបស់សិស្ស និងអ្នកពាក់ព័ន្ធ ក្នុងការធ្វើប្រតិបត្តិការទូទាត់ទៅគណនីធនាគារ ជាប្រាក់រៀលក្នុងសកម្មភាពដូចជាការបង់ថ្លៃសិក្សា និងសេវាទូទាត់ផ្សេងៗ។

គ្រប់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់កិច្ចសហការ ចូលរួមផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖សំអឿន
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


