Connect with us

សេដ្ឋកិច្ច

ចម្ការសាវម៉ាវខេត្តកំពង់ចាម កំពុងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ នាថ្ងៃចុងសប្ដាហ៍

បានផុស

នៅ

ចម្ការសាវម៉ាវ របស់ប្រជាកសិករជាច្រើនកន្លែង ដែលស្ថិតនៅភូមិសាស្រ្ដស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ សម្រាប់ថ្ងៃចុងសប្ដាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា កេង សុភិណា ម្ចាស់ចម្ការសាវម៉ាវដែលស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម​ បានប្រាប់​ កម្ពុជាថ្មី​ ថា ចម្ការ​សាវម៉ាវរបស់កញ្ញា រយៈពេល៣សប្តាហ៍មកនេះ មិនត្រូវតែអាចទទួលបានផលសម្រាប់លក់ទៅកាន់ទីផ្សារតែមួយមុខទេ ផ្ទុយទៅចម្ការសាវម៉ាវ របស់កញ្ញា បានក្លាយជាកន្លែងទេសចរណ៍សម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី បានមកកម្សាន្តនាពេលចុងសប្ដាហ៍ថែមទៀតផង។

កញ្ញា សុភិណា បន្តថា សម្រាប់ថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ ចម្ការសាវម៉ាវរ​បស់កញ្ញា បានទទួលបានភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ ស្វាយរៀង កំពង់ស្ពឺ និងព្រះសីហនុ ដែលសរុបទៅភ្ញៀវទាំងនោះអាចកើនឡើងដល់ ២ទៅ ៣ពាន់នាក់ សម្រាប់ថ្ងៃចុងសប្ដាហ៍។

កញ្ញា សុភិណា បញ្ជាក់ថា៖ «ដើម្បីអាចទស្សនា និងអាចបរិភោគផ្លែសាវម៉ាវធម្មជាតិក្នុងចម្ការបាន ភ្ញៀវទេសចរទាំងនោះ ត្រូវតម្រូវឱ្យបង់ប្រាក់ក្នុងម្នាក់៥ពាន់រៀល ទើបអាចបរិភោគសាវម៉ៅ បានមួយឆ្អែត។ តែប្រសិនបើ ភ្ញៀវទេសចរចង់បានផ្លែសាវម៉ាវយកទៅផ្ទះវិញ ខាងចម្ការនឹងរៀបចំលក់ឱ្យពួកគាត់ ក្នុងគីឡូ ៧ពាន់រៀល»។

ម្ចាស់ចម្ការរូបនេះ បានឱ្យដឹងទៀតថា ក្រៅពីការដាំសាវម៉ាវ សម្រាប់លក់ទៅកាន់ទីផ្សារ កញ្ញាក៏បំផុសគំនិតឱ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកទស្សនាកម្សាន្ត និងមើលឃើញពីសក្ដានុពលដែលប្រជាកសិករបានដាំដំណាំសាវម៉ៅបានយ៉ាងល្អ និងមានរសជាតិផ្អែមឆ្ងាញ់ នៅតាមចម្ការស្រាប់តែម្ដង។

ចម្ការសាវម៉ាវរបស់កញ្ញា សុភិណា សម្រាប់ពេលបច្ចុប្បន្ន មានដើមសាវម៉ាវដែលទទួលផលប្រមាណជាង ៦០០ដើម លើផ្ទៃដីដាំដុះជាង២ហិកតា។ ចម្ការសាវម៉ាវនេះ មានទីតាំងស្ថិតនៅ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

អត្ថបទ ៖​ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ៤ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម