ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនឡើងពេលបញ្ចប់ការជួញដូរ ប៉ុន្តែមានកម្រិតជុំវិញកង្វល់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់
តម្លៃប្រេងបានកើនឡើងជាង ១ ភាគរយ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រដោយសារការធូរស្រាលនៃសង្រ្គាមពាណិជ្ជកម្ម ប៉ុន្តែអត្រាកំណើនប្រចាំសប្ដាហ៍នៅតែមានកម្រិត ជុំវិញកង្វល់ដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់លើសតម្រូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៨៨ សេន ឬ ១,៤ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៦៥,៤១ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅនាពេលអនាគតអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ៨៧ សេន ឬជាង ១,៤ ភាគរយ ដោយបិទការជួញដូរនៅតម្លៃ ៦២,៤៩ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍ Brent បានកើនឡើង ១ ភាគរយ ខណៈ WTI បានកើនឡើង ២,៤ ភាគរយ។
អ្នកជំនាញមើលឃើញថា ការកើនឡើងនៃតម្លៃប្រេងនេះនៅតែមានកម្រិត ដោយសារតែការរំពឹងទុកពីការបង្កើនផលិតកម្មប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) និងក្ដីសង្ឃឹមពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលអាចឱ្យអាមេរិកទម្លាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំរបស់ពិភពលោក៕
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១៥ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


