ព័ត៌មានអន្ដរជាតិ
ការនាំចេញស្មាតហ្វូនរបស់ចិនទៅអាមេរិក ធ្លាក់ចុះជាគំហុក ទាបបំផុតជាងមួយទសវត្សរ៍
ការនាំចេញស្មាតហ្វូន រួមទាំង iPhone ផលិតនៅចិន ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះជាគំហុក ដល់កម្រិតទាបបំផុតរាប់តាំងពីឆ្នាំ ២០១១ ដោយសារតែការគំរាមកំហែងនៃគោលនយោបាយពន្ធ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

ការនាំចេញស្មាតហ្វូន បានធ្លាក់ចុះ ៧២ ភាគរយ មកនៅត្រឹមក្រោម ៧០០ លានដុល្លារ កាលពីខែមេសា ធៀបនឹងការធ្លាក់ចុះ ២១ ភាគរយ នៃការនាំចេញរបស់ចិនទាំងមូលទៅសហរដ្ឋអាមេរិក។ នេះបើយោងតាមទិន្នន័យគយលម្អិត ចេញផ្សាយនៅថ្ងៃអង្គារនេះ។
ការធ្លាក់ចុះនេះ គូសបញ្ជាក់យ៉ាងច្បាស់ពីផលប៉ះពាល់នៃពន្ធ ១៤៥ ភាគរយ លើទំនិញចិន របស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ មុនពេលវាត្រូវបានទម្លាក់ចុះត្រឹម ៣០ ភាគរយ កាលពីសប្ដាហ៍មុន ក្រោយភាគីទាំង២ព្រមព្រៀងគ្នាអនុវត្តពន្ធទាបរយៈពេល ៩០ ថ្ងៃ។
កាលពីឆ្នាំមុន ការនាំចូលដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកពីប្រទេសចិន រួមមានស្មាតហ្វូន កុំព្យូទ័រយួរដៃ និងថ្ម lithium-ion ខណៈហ្គាស ប្រេង សណ្តែកសៀង ទួរប៊ីនហ្គាស និងម៉ាស៊ីនសម្រាប់ផលិតបន្ទះឈីប គឺជាទំនិញនាំចេញធំៗរបស់អាមេរិក ទៅកាន់ចិន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


