ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិ កើនជាង ២% ជុំវិញកម្សោយប្រាក់ដុល្លារ
តម្លៃមាសអន្តរជាតិ បានកើនឡើងប្រមាណជាង ២ ភាគរយ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃពុធនេះ ដោយសារតែការធ្លាក់ចុះនៃលុយដុល្លារ និងភាពមិនប្រាកដប្រជាសារពើរពន្ធសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ៧១,៩០ ដុល្លារឬ ២,២៣ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ៣០១ ដុល្លារ/អោន គិតត្រឹមម៉ោង ១១ ព្រឹក នៅទីក្រុងហុងកុង។
បើតាមរ៉យទ័រ តម្លៃប្រាក់ដុល្លារបានធ្លាក់ចុះដល់ចំណុចខ្សោយបំផុតរាប់តាំងពីថ្ងៃទី ៨ ឧសភា ដែលធ្វើឱ្យតម្លៃមាសកើនឡើង។
រួមផ្សំនឹងកត្តានេះ អ្នកជំនាញបានគូសភ្ជាប់ទៅនឹងកង្វល់ពាក់ព័ន្ធនឹងកំណើនបំណុលជាតិរបស់សហរដ្ឋអាមេរិក និងភាពស្រពិចស្រពិលនៃគោលនយោបាយសារពើពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងច្បាប់ស្ដីពីកាត់បន្ថយពន្ធដារ ដែលទើបទទួលបានការអនុម័តពីគណៈកម្មាធិការសភាដ៏សំខាន់មួយរបស់អាមេរិក។
ជាមួយគ្នានេះ ក៏មើលឃើញពីភាពតានតឹងផ្សេងៗ តួយ៉ាងនៅមជ្ឈិមបូព៌ា ជាពិសេសពាក់ព័ន្ធនឹងព័ត៌មានដែលថា អ៊ីស្រាអែលកំពុងត្រៀមខ្លួនវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរអ៊ីរ៉ង់៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


