សេដ្ឋកិច្ច
យន្តហោះប្រភេទថ្មី ATR 72-600 ដែលក្រុមហ៊ុនអាកាសចរណ៍ជាតិបញ្ជាទិញ មកដល់កម្ពុជា
យន្តហោះប្រភេទថ្មី ATR 72-600 មួយគ្រឿង ក្នុងចំណោម ៣ គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលក្រុមហ៊ុនបានបញ្ជាទិញ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងពង្រឹងការតភ្ជាប់ក្នុងស្រុក និងក្រៅប្រទេស។

យន្តហោះ ATR 72-600 សន្សំសំចៃប្រេង ដោយប្រើប្រាស់ប្រេងតិចជាងយន្តហោះប្រភេទចាស់ពី ១៥% ទៅ ២០% ហើយត្រូវការផ្លូវរត់ខ្លី ជាមួយនឹងសំឡេងស្ងាត់ ដែលមានកន្លែងអង្គុយធំទូលា និងបរិក្ខាទំនើបៗ។
ក្រុមហ៊ុនអាកាសចរណ៍ជាតិគ្រោងទិញយន្តហោះ ATR 72-600 ចំនួន ៣ គ្រឿងនៅឆ្នាំ ២០២៥ បន្ទាប់ពីយន្តហោះទី១ មកដល់នៅថ្ងៃនេះ យន្តហោះទី២ និងទី៣ នឹងមកដល់នៅខែតុលា និងខែវិច្ឆិកាដំណាច់ឆ្នាំ ២០២៥។
ក្រុមហ៊ុនអាកាសចរណ៍ជាតិកំពុងរៀបចំផែនការពង្រីកបណ្ដាញផ្លូវហោះហើរទៅកាន់ទីផ្សារ ដែលមានសក្ដានុពល រួមានអាស៊ី ឦសាន ប្រទេសចិន អាស៊ីខាងត្បូង និងអូស្ត្រាលី ដើម្បីបំពេញតម្រូវការកើនឡើងនៃការធ្វើដំណើរអន្តរជាតិ។ ក្រុមហ៊ុនមានគម្រោងបង្កើនយន្តហោះ ៣៣ គ្រឿង សម្រាប់គាំទ្រដល់កំណើនអនាគត និងពង្រីកជើងហោះហើរអន្តរជាតិ។

យោងតាមអាកាសចរណ៍ស៊ីវិល នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមជើងហោះហើរជិត ២ លាននាក់ (១ ៩៦០ ៦៣៥) កើនឡើង ១៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។
អាកាសចរណ៍ស៊ីវិល រំពឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនឹងអាចសម្រេចបាននូវការដឹកជញ្ជូនអ្នកដំណើរ ចំនួន ៧,៥ លាននាក់ និងទំនិញចំនួន ៨០ ពាន់តោន នៅក្នុងឆ្នាំ ២០២៥។
នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលតាមជើងហោះហើរជាង ៦ លាននាក់ កើនឡើង ២២% ធៀបនឹងឆ្នាំ ២០២៣៕





អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ