Connect with us

ព័ត៌មានអន្ដរជាតិ

ប្រាក់បៀវត្សរ៍ពិតសិង្ហបុរីកើនឡើងជាង ៣% ឆ្នាំមុន

បានផុស

នៅ

ក្រសួងធនធានមនុស្សសិង្ហបុរី បាន​ឱ្យដឹងថា ​កំណើន «ប្រាក់​បៀវត្សរ៍ពិត​» ក្នុងប្រទេសសិង្ហបុរី បានកើនឡើងជាង ៣ ភាគរយនៅឆ្នាំ ២០២៤ ​នៅពេល​អតិផរណាបានធូរស្រាល ប៉ុន្តែ​​កំណើនដដែល​អាចថយចុះមកវិញនៅឆ្នាំនេះ ដោយសារតែ​ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ​ និងភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មសកល​។ នេះបើតាមការចុះផ្សាយកាសែត The Straits Times។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាក់ឈ្នួលផ្លូវការ ដែលមិនទាន់សម្រួលជាមួយអតិផរណា ​បានកើនឡើង ៥,៦ ភាគរយ ​នៅឆ្នាំមុន ធៀប​នឹង​កំណើន ៥,២ ភាគរយ នៅឆ្នាំ ២០២៣ ដោយអាស្រ័យលើការបន្តនៃកំណើនសេដ្ឋកិច្ច​។

MOM បាននិយាយ​ក្នុងរបាយការណ៍ស្តីពីការអនុវត្តប្រាក់ឈ្នួលប្រចាំឆ្នាំ ដែលចេញផ្សាយនៅថ្ងៃទី ២៨ ឧសភាថា ប្រាក់បៀវត្សរ៍ពិត ដែលគេ​សម្រួល​អតិផរណារួច បាន​កើនប្រមាណ ៣,២ ភាគរយ នៅឆ្នាំ ២០២៤ ធៀប​នឹង​កំណើន ០,៤ ភាគរយ នៅឆ្នាំ ២០២៣។

​នៅឆ្នាំ ២០២៤ បុគ្គលិកថ្នាក់ទាបបានឃើញពីកំណើនប្រាក់ឈ្នួលលឿនជាងមុន ពោលគឺ ៥,៨ ភាគរយ សម្រាប់បុគ្គលិកធម្មតាទូទៅ ​និង ៥,៦ ភាគរយ សម្រាប់បុគ្គលិកផ្នែកគ្រប់គ្រងថ្នាក់ទាប។ ក្រុមហ៊ុនជាច្រើនបានដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករដែលមានប្រាក់ចំណូលទាប ដើម្បីជួយពួកគេទប់ទល់នឹង​កំណើនតម្លៃនៃការរស់នៅ ពោលគឺការចំណាយប្រចាំឆ្នាំ។

MOM ក៏បានកត់សម្គាល់ផងដែរថា ការផ្លាស់ប្តូរគោលនយោបាយ ដូចជាការដំឡើងប្រាក់បៀវត្សរ៍សម្រាប់ប្រជាជនក្នុងស្រុក (LQS) និងគំនិតផ្តួចផ្តើមគំរូប្រាក់ឈ្នួលប្រកបដោយវឌ្ឍនភាព (PWM) ថ្មីបាន​ជួយជំរុញ​កំណើនប្រាក់ឈ្នួលសម្រាប់បុគ្គលិកមានប្រាក់ចំណូលទាប។

បើតាម MOM ប្រាក់ឈ្នួល LQS ត្រូវបានដំឡើងពី ១ ​៤០០ ដុល្លារសិង្ហបុរី ទៅ ១ ៦០០ ដុល្លារសិង្ហបុរ ចាប់តាំងពីឆ្នាំថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ ២០២៤ មក។ LQS​ គឺជាប្រាក់បៀវត្សរ៍ប្រចាំខែអប្បបរមា ដែលនិយោជិតក្នុងស្រុក ​ត្រូវតែត្រូវចំណាយឱ្យ​និយោជក ដើម្បី​អាចរាប់ចូលកាតព្វកិច្ច «កូតាកម្លាំងពលកម្មក្នុងស្រុក»។

យ៉ាងណាមិញ ការស្ទង់មតិ​របស់​ MOM​ នៅដើមឆ្នាំ ២០២៥ បានបង្ហាញថា ក្រុមហ៊ុន​កាន់តែតិចជាងមុនមាន​ផែនការដំឡើងប្រាក់ខែ ពោលគឺត្រឹមតែ ២២ ភាគរយ (នៃក្រុមហ៊ុនដែលបាន​ស្ទង់មតិសរុប) នៅខែមីនា ធ្លាក់ចុះពី ៣២ ភាគរយ នៅខែធ្នូ ឆ្នាំ ២០២៤។ ​MOM បាននិយាយថា ការណ៍នេះបង្ហាញថាកំណើនប្រាក់ឈ្នួលអាចនឹងថយចុះនៅឆ្នាំ ២០២៥ ជាពិសេស​ក្នុងវិស័យដូចជាផលិតកម្ម និងពាណិជ្ជកម្មលក់ដុំ ដែលពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មសកល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម